11/01/2016 10:11 GMT+7 Email Print Like 0

វៀតណាមចូលរួម​អនុវត្ត​សេចក្តី​សម្រេច​ចិត្ត​អន្តរជាតិ​ស្តីពី​សិទ្ធិ​មនុស្ស​

នាឱកាសទិវាសិទ្ធិមនុស្ស​ពិភពលោកថ្ងៃទី១០​ខែធ្នូ លោក​អនុរដ្ឋមន្រ្តីកា​របរទេសវៀត​ណាម ហា​គីម​ង៉ុក មាន​សរសេរ​អត្ថបទ​លេច​ធ្លោ​ ស្តីពីការ​ខិតខំយ៉ាង​ច្រើន​របស់​វៀត​ណាម ក្នុង​ការ​ងារ​ចូល​រួម​និង​អនុវត្តបណ្តាប្រការ​នៃអនុសញ្ញា សេចក្តី​សម្រេច​ចិត្តអន្តរ​ជាតិ ស្តីពី​សិទ្ធិ​មនុស្ស។ កាសែត​រូប​ភាព​​វៀត​ណាម គោរព​ឧទេ្ទស​នាម​ខ្លឹមសារ​មួយ​ចំនួន​នៃ​អត្ថបទ​នេះ​។
វៀតណាមចូលរួមនិងអនុវត្តបណ្តាប្រការនៃអនុសញ្ញាសេចក្តីសម្រេចចិត្ត អន្តរជាតិស្តីពីសិទ្ធិមនុស្ស

គណៈប្រតិភូវៀតណាមចូលរួមសម័យប្រជុំកំពូល និងអាណត្តិប្រជុំលើកទី២៨នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស
របស់អង្គការសហប្រជាជាតិ។ រូបថត៖ តូអ្វៀន-ទីភ្នាក់ងារសារព័ត៌មានវៀតណាម

វៀតណាមបាន​ចូលរួមស្ទើរ​តែទាំង​អស់ នូវបណ្តាប្រការ​នៃអនុសញ្ញា​អន្តរជាតិ ជាមូលដ្ឋាន​ស្តីពីសិទ្ធិ​មនុស្ស (៧/៩នៃ​អនុសញ្ញា) ក្នុងនោះវៀត​ណាម​ជាប្រទេស​ទីពីរ​លើពិភព​លោក និងជាប្រទេសនៅអាស៊ី​មុន​គេ​បង្អស់ ដែល​ចូល​រួម​អនុសញ្ញា ស្តីពីសិទ្ធិកុមារ។ ដើមឆ្នាំនេះ​វៀត​ណាម​ទើប​អនុម័

លោកអនុរដ្ឋមន្រ្តី ហាគីមង៉ុក។ រូបថត៖ ង្វៀនយ៉ឹន

“តាមរយៈ​សកម្មភាព​សហ​ប្រតិ​បត្តិ​​ការ​​អន្តរជាតិ ស្តីពី​សិទ្ធិ​​មនុស្ស វៀត​ណាម​ពីមួយ​ថ្ងៃទៅ​មួយ​ថ្ងៃ បាន​បង្ហាញ​ពី​តូនាទី​​និង​ការ​រួម​វិភាគ​ទាន​យ៉ាង​​សកម្ម​ក្នុង​ការ​ងារ​កសាង​តម្លៃ ស្តីពី​សិទ្ធិ​​មនុស្ស និយាយ​​រួ​ម​នៅក្នុង វិសាល​ភាព​​តំបន់​និង​អន្តរជាតិ”។

ត​អនុសញ្ញា​ស្តីពីសិទ្ធិជនពិការ និង​អនុសញ្ញាប្រឆាំង​ការវាយ​ធ្វើបាប​។ វៀត​ណាម​ក៏បាន​ចូលរួម​អនុសញ្ញា ស្តីពីសិទ្ធិពល​កម្ម​ចំនួន​២០ របស់​អង្គ​ការ​ពល​កម្ម​អន្តរ​ជាតិ(ILO) ក្នុងនោះមាន​៥/៨នៃ​អនុ​សញ្ញា​ជាមូល​ដ្ឋាន របស់​អង្គ​ការ​ពលកម្ម​អន្តរជាតិ​។ នេះគឺជា​កម្រិត​សន្យាយ៉ាង​ខ្ពស់ បើប្រៀប​នឹង​ប្រទេស​អភិវឌ្ឍន៍​នានា បង្ហាញ​បានភាព​ខិត​ខំប្រឹង​ប្រែង​យ៉ាង​ធំ របស់​វៀត​ណាម ក្នុង​លក្ខណៈ​សេដ្ឋកិច្ច​-សង្គមកិច្ច នៅមានការពិបាកច្រើន។

ការខិត​ខំប្រឹង​ប្រែង​របស់​វៀត​ណាម មិនគ្រាន់​តែបង្ហាញ​តាមរយៈ​ចំនួន​នៃ​អនុសញ្ញា​​អន្តរជាតិ ស្តីពី​សិទ្ធិ​មនុស្ស​ដែល​​វៀត​ណាម​​បាន​ចូល​រួម​​ទេ នៅ​​ទាំង​ស្មារតី​ស្មោះត្រង់​ ក្នុងការអនុវត្ត​ភារកិច្ច កាតព្វកិច្ច​របស់​ប្រទេស​មួយ​ដែល​ជា​សមាជិក​នៃ​អនុសញ្ញា។ ជាក់ស្តែង​នោះគឺ កិច្ច​ខិត​ខំកម្លាំង​ចលករូបនីយកម្ម​កំណត់​របស់​អនុសញ្ញា​ ស្តីពីសិទ្ធិមនុស្ស (រាប់​ម៉ឺន​ច្បាប់​និង​ក្រោម​ច្បាប់ត្រូវ​កែសម្រួល​បន្ថែម ប្រកាស​ផ្សាយជា​ថ្មី។ល។) ការពង្រាយ​ឃោសនា​ផ្សព្វផ្សាយ នូវ​អនុសញ្ញា​អន្តរជាតិ ស្តីពីសិទ្ធិ​មនុស្សលើវិសាលភាព​ទូទាំង​ប្រទេស តាម​រយៈ​មធ្យោបាយ​ព័ត៌មាន​មហាជន ទន្ទឹមនោះនាំ​ចូលក្នុង​កម្ម​វិធី​អប់រំ​
ការអនុវត្ត​ត្រឹមត្រូវនូវ​កាតព្វកិច្ចចាំបាច់ ដែល​ពាក់​ព័ន្ធ​ដល់​ការ​កសាង​និង​ដាក់​ស្នើរ​បាយ​ការណ៍​ជាតិ។ វៀត​ណាម​បាន​សរ​សេរ​និង​ដាក់​ស្នើរ​បាយ​ការណ៍​ជាតិ​ចំនួន​១៦ ឡើង​​ទៅគ​ណៈកម្មការ​នៃអនុសញ្ញា​ ស្តីពីសិទ្ធិមនុស្ស បាន​វាយ​តម្លៃ​ខ្ពស់​ពីគុណ​ភាព។

វៀត​ណាមអនុវត្តសកម្ម​នូវសេចក្តីសម្រេច​ចិត្តអន្តរជាតិផ្សេងៗ ស្តីពីសិទ្ធិ​មនុស្ស លេច​ធ្លោ គឺយន្តការត្រួត​ពិនិត្យតាម​កាលកំណត់​ជាសកល​(UPR) របស់​ក្រុម​ប្រឹក្សា​​សិទ្ធិមនុស្ស។ វៀតណា​ម​អនុវត្ត​យន្តការ​ត្រួត​ពិនិត្យ​តាម​កាល​កំណត់​ជា​សកល ជាលើ​ដំបូង​នៅខែឧសភា​ឆ្នាំ២០០៩ ទទួល​ស្គាល់៩៦/១២៣នៃ​អនុសាសន៍​។ នៅកិច្ចត្រួតពិនិត្យ​តាមកាល​កំណត់​ជា​សកល​លើ​ទីពីរ នៅ​ខែ​កុម្ភៈ​ឆ្នាំ២​០១៤ វៀត​ណាម​ទទួល​ស្គាល់​​១៨២/២២៧នៃ​អនុសាសន៍។ វៀត​ណាម​មាន​អាកប្បកិរិ​យាសកម្ម ស្មោះត្រង់​ក្នុងការ​ត្រៀម​របាយការណ៍ ចូលរួមសន្ទនា និង​អត្រា​ទទួល​ស្គាល់​អនុសាសន៍ ដូចនេះ​គឺមានកម្រិត​ខ្ពស់។ ប្រការ​សំខាន់ជាង​នេះទៀត គឺវៀត​ណាម​ប្រព្រឹត្ត​ស្មោះត្រង់​ក្នុង​ការ​អនុវត្ត​នូវ​អនុសាសន៍ ដែលវៀត​ណាម​ទទួលស្គាល់​។


កន្លងមក នាយករដ្ឋមន្រ្តីនៃ​រដ្ឋាភិបាល ក៏បាន​អនុម័តផែនការទូទៅស្តី​ពីការអនុវត្ត១៨២​នៃអនុសាសន៍ ក្រសូង​ការ​បរទេស​បានផ្តល់មុខ​ងារ ជាស្ថាប័នបែង​ចែកការងារអនុវត្ត​ផែន​ការនេះ។


កម្មវិធីជាតិការពារកុមារ បង្កើតបានបរិស្ថានរស់នៅសុវត្ថិភាព ស្មោះសតែនៅ​​ទីនោះកុមារទាំងអស់សុទ្ធតែ
បានការពារ បានថែទាំ អប់រំ។ រូបថត៖ ក្វីត្រុង-ទីភ្នាក់ងារសារព័ត៌មានវៀតណាម


សីលធម៌កត្តាញ្ញូនិងវប្បធម៌របស់ជនជាតិវៀតណាម ជនមានវ័យ​ចាស់ជរាត្រូវ​បានយកចិត្ត​ទុកដាក់​ថែទាំនិង​គោរព​
ពិសេសជានិច្ច។​ រូបថត៖​ ផឿងវី-ទីភ្នាក់ងារសារព័ត៌មានវៀតណាម


ជីវភាព សម្ភារៈ និងស្មារតីរបស់ជនចាស់ជរា ពីមួយថ្ងៃទៅមួយថ្ងៃបានលើកម្ពស់។
រូបថត៖ កុងដាត-ទីភ្នាក់ងារសារព័ត៌មានវៀតណាម


ប្រជាជនគ្រប់វណ្ណៈនៅរដ្ឋធានីហាណូយ ចូលរួមបង្កើតមូលនិធីឧបត្ថម្ភព្យាបាលជម្ងឺមហារីក និងជម្ងឺបេះដូង
ឲ្យកុមារដែលមានស្ថានភាពលំបាក។ រូបថត៖ ក្វឹកខាញ-ទីភ្នាក់ងារសារព័ត៌មានវៀតណាម

ការវាយតម្លៃស្តីពីការរួមវិភាគទានរបស់វៀតណាម
តាមរយៈសកម្មភាពសហប្រតិបត្តិការអន្តរជាតិ​ស្តីពីសិទ្ធិមនុស្ស វៀតណាមពីមួយថ្ងៃ​ទៅមួយថ្ងៃកាន់​តែ បង្ហាញ​បាន​តួនាទី​និងរួមវិភាគ​ទាន​សកម្ម ក្នុងការងារកសាង​តម្លៃស្តីពី​សិទ្ធិ​មនុស្ស និយាយ​រួម​ក្នុង​វិសាលភាព​​តំបន់​និង​អន្តរជាតិ​។  ប្រការនេះ សមស្របជាមួយ​ទិសដៅការទូត​របស់​វៀត​ណាម ពេល​ឈាន​ចូល​ដំណាក់​កាល​អភិវឌ្ឍន៍​ថ្មី មិន​គ្រាន់តែ​ចូលរួម​សកម្ម នៅថែមទាំង​ជាសមាជិកមាន​ភារកិច្ច និង​ចួលរួមសកម្មក្នុង​ដំណើរការ​បង្កើតជារូប​រាង កសាង​លក្ខន្តិកៈ និងស្តង់ដារួម។ ការរួមចំណែក​របស់វៀតណាម បង្ហាញរបៀប​ចូលទៅជិតលើកម្ពស់​ការ​សន្ទនា សហ​ប្រតិបត្តិ​ការ​កសាង ដើម្បីបំប្រួញភាពដោយឡែក តស៊ូប្រឆាំង ក្នុងបញ្ហា​ស្តីពីសិទ្ធិមនុស្ស  ទន្ទឹម​នោះ​គាំទ្រ​របៀប​ចូល​ទៅជិត​គ្រប់​វិស័យ តុល្យភាពរវាង​សិទ្ធិទាំងឡាយ សម្រប់នឹងសិទ្ធិឯកជន​ជាមួយនឹងសិ​ទ្ធិសមូហ​ភាព។ របៀប​ចូលទៅជិ​តនេះ បង្ហាញច្បាស់លាស់ក្នុងការចូលរួមរបស់​វៀត​ណាម នៅ​បណ្តា​យន្តការ​ពហុភា​គី​ស្តីពី​សិទ្ធិ​មនុស្ស​របស់​ អង្គការសហប្រជា​ជាតិនិងក្នុង​ក្របខណ្ឌ​អាស៊ាន។


ជនមានទោសជាប់ពន្ធនាគារត្រូវបានបង្កលក្ខណៈឲ្យរៀនសូត្រ ដើម្បីសម្រប់ខ្លូនចូលសហគមន៍បានយ៉ាងឆាប់រហ័ស។
រូបថត៖ យ័នតឹន-ទីភ្នាក់ងារសារព័ត៌មានវៀតណាម


ម៉ោងហាត់ប្រាណរបស់អ្នកទោស។ រូបថត៖ យ័នតឹន-ទីភ្នាក់ងារសារព័ត៌មានវៀតណាម

ការខិតខំប្រឹងប្រែងរបស់វៀតណាម បានប្រទេស​ជាច្រើន​ទទួលស្គាល់​និ​ងវាយ​តម្លៃវិជ្ជមាន។ ប្រទេស​ទាំង​នេះ​សាទ​រនូវក្តីខិតខំ​របស់វៀតណាម​ក្នុង​ការចូលរួម ហើយ​អនុវត្តស្មោះត្រង់នូវប្រការនៃ​អនុសញ្ញាអន្តរជាតិ និង​អនុសាសន៍​​ពិនិត្យតាម​កាលកំណត់​ជាសកល ក៏ដូចជាការស្មោះ​ត្រង់របស់វៀត​ណាម ក្នុងការ​កសាង​និង​សរសេរ​របាយការណ៍ជាតិ។ ប្រទេសកំពុងអភិវឌ្ឍន៍មួយចំនួន​មានបំណងចង់​ស្វែងយល់ ពីបទ​ពិសោធ​ន៍​របស់​វៀត​ណាម។ វៀតណាមក៏បានប្រទេសជាច្រើនជឿជាក់ សេនាធិការ ក្នុងដំណោះស្រាយបញ្ហាស្មុគស្មាញ រសើប​ស្តីពី​សិទ្ធិ​មនុស្ស៕
 

ទីភ្នាក់ងារសារព័ត៌មានវៀតណាម/កាសែតរូបភាពវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ