23/11/2017 10:04 GMT+7 Email Print Like 0

វៀតណាមចូលរួមសិក្ខាសាលាអន្តរជាតិស្តីពីលទ្ធិសង្គមនិយមនៅឡាវ


វៀតណាមចូលរួមសិក្ខាសាលាអន្តរជាតិស្តីពីលទ្ធិសង្គមនិយមនៅឡាវ 

នាព្រឹកថ្ងៃទី ២២​ ​ខែវិច្ឆិកា​នៅទីក្រុងវៀង​ចន្ទន៍ ប្រទេសឡាវ បណ្ឌិតសភា​វិទ្យាសាស្ត្រ​សង្គម​ជាតិ​ឡាវ​បាន​រៀប​ចំ​សិក្ខាសាលា​​អន្តរជាតិ ស្តីពីលទ្ធិសង្គមនិយម​លើកទី ៥ ដោយប្រធានបទ ​"អនុវត្តទ្រឹស្តី ​Marx-Lenin ក្នុង​ដំណើរ​ការ​កសាងលទ្ធិសង្គម​និយម"។ អញ្ជើញចូលរួមសិក្ខាសា​លានេះ មានតំណាងជាង ១០​០ នាក់មក​ពីវៀត​ណាម ចិន​ គុយបា និងកូរ៉េខាងជើង។គ​ណៈប្រតិភូវៀតណាម ដឹកនាំដោយសាស្ត្រាចារ្យ បណ្ដិត​ លោក Pham Van Duc អនុប្រធាន​បណ្ឌិតសភា វិទ្យាសាស្ត្រសង្គមបា​នអញ្ជើញចូលរួមសក្ខា​សាលានេះ។

ក្នុង​បទសុន្ទរកថារ​បស់ខ្លួន លោក Pham Van Duc បានឲ្យដឹង​ថា ភាព​ជាក់ស្ដែង​ក្នុងការ​អភិវឌ្ឍន៍​លទ្ធិសង្គម​និយម​នៅបណ្ដាប្រទេស​សង្គមនិយមនាបច្ចុ​ប្បន្ន បានដាក់ចេញនូវបញ្ហាជាច្រើនដែលត្រូវដោះ​សា្រយ។ ប្រឈម​នឹងបញ្ហា​ទាំងនេះ​ ទ្រឹស្តី Marx-Lenin គប្បីមានការបន្សាំដ៏ខ្លាំងក្លា ​ដើម្បីធានាលក្ខណៈ​ ទ្រឹស្តីផង និង​លក្ខណៈ​វិទ្យាសាស្ត្រ​ទៀត​ផង ក្នុង​ដំណើរការកសាងលទ្ធិសង្គមនិយ​មនៅលើពិ​ភពលោក​នាបច្ចុប្បន្ន​នេះ ។

ក្នុងរយៈ​ពេល ២ ថ្ងៃ ប្រព្រឹត្តិទៅសិក្ខាសាលានេះ ​អង្គប្រជុំបានពិភាក្សា និងចែករំលែ​កនូវ​ទស្សនៈ បទពិសោធន៍​អំពីទ្រឹស្ដី​ និងភាពជាក់ស្ដែងក្នុងកា​រអនុវត្ត​ទ្រឹស្ដី Marx-Le​nin ក្នុង​ស្ថានភាពថ្មី​ ៕

 

តាម​ VOV5 - វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ