02/04/2017 21:18 GMT+7 Email Print Like 0

វៀតណាមចូលរួមសហព័ន្ធវប្បធម៌ប្រជាប្រិយពិភពលោក


រូបថតៈ DUC ANH -VOV5

នៅក្នុងសន្និសីទពេញអង្គនាថ្ងៃទី៣១មិនានៃក្រុមប្រឹក្សាប្រតិបត្តិសហព័ន្ធវប្បធម៌ប្រជាប្រិយពិភពលោក (IGP)​​ នៅទីក្រុងប៉ារីសនោះ មជ្ឈមណ្ឌលវប្បធម៌វៀតណាមប្រចាំនៅបារាំងត្រូវបានបញ្ចូលជាសមាជិក​ទី​៥៦​ជា​ផ្លូវការ។ ព្រឹត្តិការនេះមានអត្ថន័យសំខាន់ក្នុងការបើកទូលាយសកម្មភាពផ្សព្វផ្សាយនូវតម្លៃនិងអត្តសញ្ញាណ​វប្បធម៌ប្រជាប្រិយរបស់វៀតណាមទៅដល់មិត្តភក្តិអន្តរជាតិ។ វាយតម្លៃអំពីការបញ្ចូលមជ្ឈមណ្ឌលវប្បធម៌វៀតណាមនៅបារាំង ប្រធាន IGP លោក Dorel Cosma បានចាត់ទុកថា ក្នុងនាមជាសមាជិករបស់ IGP ពីឥឡូវតទៅវៀតណាមនឹងទទួលបានឱកាសបន្ថែមដើម្បីឧទ្ទេសនាមវប្បធម៌ប្រជាប្រិយតាមរយៈបណ្តាព្រឹត្តិការ​ដោយ IGP រួមសហការរៀបចំឡើង។​ ចូលរួម IGP វៀតណាមនិងប្រទេសដទៃនានាមិនត្រឹមតែចែករំលែកឃ្លាំងវប្បធម៌ប៉ុណ្ណោះទេ ថែមទាំងយល់ដឹងបន្ថែមនូវលក្ខណៈវប្បធម៌វិសេសវិសាលរបស់តំបន់នានានៃជន​ជាតិ​នីមួយៗទៀតផង។

ថ្លែងមតិក្នុងពិធី ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅបារាំង លោក Nguyen Ngoc Son បានអះអាងថា វៀត​ណាម​វាយតម្លៃខ្ពស់ចំពោះការសម្រេចចិត្តរបស់ IGP បញ្ចូលមជ្ឈមណ្ឌលវប្បធម៌វៀតណាមនៅបារាំងជាសមាជិកទី៥៦។ ​នេះជាមូលដ្ឋានសម្រាប់វៀតណាមស្វែងយល់និងឧទេ្ទសនាមនូវលក្ខណៈវប្បធម៌ដ៏វិសេសវិ 
សាលរបស់ខ្លួនជាមួយមិត្តភក្តិអន្តរជាតិ៕

តាម VOV5-វិទ្យុសម្លេងវៀតណាម


បណ្តាព័ត៌មានបានផ្សាយ