04/03/2015 17:03 GMT+7 Email Print Like 0

វៀតណាមចូលរួមសម័យប្រជុំលើកទី២៨របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអ.ស.ប

កិច្ចប្រជុំជាន់ខ្ពស់ នៃសម័យប្រជុំលើកទី២៨ របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអ.ស.ប ទើបនឹងបានបើកនៅទីក្រុង ហ្សឺណែវ ប្រទេសស្វ៊ីស។គណៈប្រតិភូ វៀតណាមដឹកនាំដោយអនុរដ្ឋមន្រ្តីក្រសួងការបរទេសលោក Nguyen Quoc Cuong បានចូលរួមកិច្ចប្រជុំនេះ។រួមជាមួយកិច្ចប្រជុំជាន់ខ្ពស់ ក្នុងសប្ដាហ៍នេះ ក្រុមប្រឹក្សា សិទ្ធិមនុស្ស​គ្រោង​​នឹងរៀបចំបណ្ដាជំនួបធ្វើការងារជាន់ខ្ពស់អំពីប្រធានបទដូចជាការ បង្កើនសិទ្ធិមនុស្ស​ក្នុង​សកម្ម​ភាព​របស់​អ.ស.ប​ បំរ៉ែបំរួលអាកាសធាតុនិងសិទ្ធិមនុស្ស និងការពិភាក្សា​អំពីសុំណុំ​រឿង​ទោស​ប្រហារ​ជី​វិត​។​ ក្នុង​សប្ដាហ៍​ធ្វើការជាបន្ត ក្រុម ប្រឹក្សាសិទ្ធិមនុស្ស គ្រោងនឹងត្រួតពិនិត្យរបាយការណ៍ជិត៩០ស្ដីពីសិទ្ធិ​មនុស្ស រៀប​ចំ​ជំនួបធ្វើការចំនួន៥អំពីសិទ្ធិកុមារ ជនពិការ ប្រឆាំងការប្រកាន់ពូជសាសន៍ និង កសាងគោលនយោបាយជាតិ និង​កិច្ចសហប្រតិបតិ្តការបច្ចេកទេស។នាបច្ចុប្បន្ន វៀតណាមជាសមាជិកនៃក្រុមប្រឹក្សាសិទ្ធិមនុស្ស អាណត្តិ​២០១៤​ -​​២០១៦ និងទើប នឹងបានប្រទេសអាស៊ាននានាជ្រើសតាំងជាអ្នកសហសម្របសម្រួលរបស់អាស៊ាន នៅ​ស្ថាប័ននេះ៕ 
 
តាម VOV5 - វិទ្យុសម្លេង​វៀតណាម
បណ្តាព័ត៌មានបានផ្សាយ