05/09/2016 10:34 GMT+7 Email Print Like 0

វៀតណាមចូលរួមសម័យប្រជុំពេញអង្គរលើកទី៩នៃសន្និសីទអន្តរជាតិបណ្ដាគណៈបក្សនយោបាយទ្វីបអាស៊ី

 
លោក Hoang Binh Quan ប្រធានគណៈកម្មាធិការកិច្ចការបរទេសមជ្ឈឹម
និងជាប្រធានគណៈប្រតិភូវៀតណាមចូលរួមសន្និសីទ

ចាប់ពីថ្ងៃទី១ដល់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៦ សម័យប្រជុំពេញអង្គរលើកទី៩នៃសន្និសីទអន្តរជាតិបណ្ដាគណៈបក្សនយោបាយ​ទ្វីបអាស៊ីបានប្រព្រឹត្តទៅនៅរដ្ឋធានីគូឡាឡាំពួប្រទេសម៉ាឡេស៊ី ដោយមានការចូលរួមរបស់តំណាងជាង​ ៣ រយនាក់មកពីគណៈបក្សនយោបាយចំនួន៨៩ នៃប្រទេសអាស៊ីចំនួន ៣៥ និងក្រុមអ្នកឃ្លាំមើលមួយចំនួនក៏ដូចជាអង្គការអន្តរជាតិនៅក្នុងនិងក្រៅតំបន់ទៀតផង។ គណៈប្រតិភូនៃបក្សកុម្មុយនីស្ត​វៀត​ណាម​ដឹក​​នាំដោយលោក Hoang Binh Quan ប្រធានគណៈកម្មាធិការកិច្ចការបរទេសមជ្ឈឹមបានអញ្ជើញចូលរួមនិងផ្ដល់យោបល់យ៉ាងសកម្មនៅសម័យប្រជុំនេះ។ថ្លែងមតិនៅទីនេះ លោក Hoang Binh Quan បានអះអាងថា ក្នុងកាលៈទេសៈដែលទ្វីបអាស៊ីកំពុងប្រឈមមុខនឹងការសាកល្បងជាច្រើននោះ គណៈបក្សទាំងអស់ត្រូវតែសំដែងការទទួលខុសត្រូវចំពោះសន្តិភាព ស្ថិរភាពនិងភាពសម្បូររ៉ុងរឿងនៅតំបន់និងពិភពលោក ព្រមទាំងត្រូវតែ​ដោះ​ស្រាយជំលោះអំពីអធិបតេយ្យភាពដែនដី ដោយសន្តិវិធីដ៏សមស្របទៅនឹងច្បាប់អន្តរជាតិ គោរពដំណើរការការទូតនិងយុត្តិធម៌ក៏ដូចជាខំប្រឹងប្រែង ជំរុញការអនុវត្តន៍យន្តការប្រកបដោយប្រសិទ្ធិភាពសំដៅបង្ការជំ​លោះ​ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ