06/10/2016 09:57 GMT+7 Email Print Like 0

វៀតណាមចូលរួមសម័យប្រជុំនៃមហាសន្និបាត WIPO លើកទី ៥៦


វៀតណាមចូលរួមសម័យប្រជុំនៃមហាសន្និបាត WIPO លើកទី ៥៦ (VNA)

នាថ្ងៃទី ៣ ខែតុលា ឆ្នាំ២០១៦ នៅទីក្រុង Geneva ស្វីស បានបើកសម័យប្រជុំនៃមហាសន្និបាតអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) លើកទី ៥៦ ក្រោមអធិបតីភាពរបស់ប្រធានមហាសន្និបាត លោក Janis Karklins។ សម័យប្រជុំនេះនឹងប្រព្រឹត្តទៅដល់ថ្ងៃទី ១១ ខែតុលាខាងមុខ។ គណៈប្រតិភូវៀតណាមដឹកនាំដោយអនុរដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា លោក Tran Viet Thanh បានចូលរួមសម័យប្រជុំលើកនេះ​។​​ វៀតណាមជឿជាក់ថា៖ WIPO បន្តដើរតួនាទីរបស់អង្គការអន្តរជាតិតែមួយគត់ដែលរៀបចំវេទិការនយោបាយ​សំដៅបង្កើតប្រព័ន្ធកម្មសិទ្ធិបញ្ញាលើពិភពលោកទាំមូល។ វៀតណាមបានសន្យានឹងបន្តដើរតួនា​ទី​សំខាន់និងសកម្មថែមទៀតក្នុងការកសាងប្រព័ន្ធការពារកម្មសិទិ្ធបញ្ហាប្រកបដោយប្រសិទ្ធភាពវៀត​ណាម​។​ ទន្ទឹមនឹងនោះ វៀតណាមក៏បានសម្តែងគោលបំណងបន្តទទួលបានជំនួយឧបត្ថម្ភរបស់ WIPO  ក្នុងការបង្កើត​និងអនុវត្តយុទ្ធសាស្ត្រកម្មសិទ្ធិបញ្ហាជាតិនិងក្នុងការចូលរួមរាល់សន្ធិសញ្ញាកម្មសិទិ្ធបញ្ញាអន្តរជាតិផង​ដែរ​៕

 តាម VOV5-វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ