06/10/2017 09:58 GMT+7 Email Print Like 0

វៀតណាមចូលរួមសម័យប្រជុំគណៈកម្មាធិការរំសាយសព្វាវុធនិងសន្តិសុខអន្តរជាតិ

ក្នុងរយៈពេលពីថ្ងៃទី២ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧ នៅទីស្នាក់ការអង្គការសហប្រជាជាតិ បានប្រព្រឹត្តទៅសម័យពិភាក្សាទូទៅនៃគណៈកម្មាធិការរសាយសព្វាវុធនិងសន្តិសុខអន្តរជាតិ (គណៈកម្មាធិការទី១) ក្នុងក្របខ័ណ្ឌកិច្ចប្រជុំលើកទី៧២នៃក្រុមប្រឹក្សាអង្គការសហប្រជាជាតិ។

 

វៀតណាមចូលរួមសម័យប្រជុំគណៈកម្មាធិការរំសាយសព្វាវុធនិងសន្តិសុខអន្តរជាតិ

អញ្ជើញថ្លែងមតិក្នុងពិធីបើក ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិ លោក Miroslav Lajcak បានវាយតម្លៃថា ការសាកល្បងមួយក្នុង ចំណោមរាល់ការសាកល្បងដែលពិភពលោកកំពុងប្រឈមមុខគឺ វិបត្តិអាវុធនុយក្លេ អ៊ែរ ព្រមទាំងអំពាវនាវឲ្យប្រទេសទាំងអស់ បង្កើនកិច្ចសហប្រតិបត្តិការនយោបាយ សំដៅជម្រុញការរំសាយសព្វាវុធនិងប្រឆាំងនឹងការរីកសាយភាយអាវុធនុយក្លេអ៊ែរ ឈរលើមូលដ្ឋាននៃសន្ធិសញ្ញា​ហាម​ឃាត់អាវុធនុយក្លេអ៊ែរ។ អញ្ជើញថ្លែងមតិក្នុងជំនួប នេះ ឯកអគ្គរដ្ឋទូត Nguyên Phương Nga ប្រធានក្រុមបេសកកម្មអចិន្ត្រៃយ៍វៀតណាមអមអង្គការសហប្រជាជាតិបានអះអាងនូវគោលជំហមុនក៏ដូចជាក្រោយរបស់វៀតណាមគឺលើកកំពស់លទ្ធិពហុភាគីនិយមឈរលើមូលដ្ឋានគោរពច្បាប់ធម្មនុញ្ញអង្គការសហប្រជាជាតិ​និងចាត់ទុកនោះជាគោលការណ៍សំខាន់ក្នុងការចរចានិងជារបៀបទាក់ទងល្អជួយកសាងទំនុកទុកចិត្តក្នុងការដោះស្រាយបញ្ហាអន្តរជាតិទាំងអស់។ ក្នុងឱកាសនេះ លោកស្រី Nguyễn Phương Nga បានឲ្យដឹងថា វៀតណាមមានបំណងទទួលការជួយឧបត្ថម្ភរបស់សហគមន៍អន្តរជាតិក្នុងការអនុវត្ត ប្រកបដោយប្រសិទ្ធភាព​កម្មវិធីសកម្មភាពជាតិជំនះពុះពារនូវផលវិបាកដោយគ្រាប់បែបមីនក្រោយសង្គ្រាមដំណាក់កាល​២០១៩​ -២០២៥ ជាពិសេសលើវិស័យបោស សំអាតគ្រាប់បែកមីននិងជួយឧបត្ថម្ភជនរងគ្រោះ៕

តាម VOV5-វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ