04/10/2017 10:11 GMT+7 Email Print Like 0

វៀតណាមចូលរួមសម័យប្រជុំក្រុមប្រឹក្សាប្រតិបត្តិលើកទី១នៃក្រុមប្រឹក្សាសភាអាស៊ី

ទទួលសេចក្តីអញ្ជើញរបស់ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា សម្តេច ហេង សំរិន និងអគ្គលេខាធិការក្រុមប្រឹក្សាសភាតំបន់អាស៊ី M.H.Nejad Hosseinian គណៈប្រតិភូរដ្ឋសភាវៀតណាមដឹកនាំដោយលោក Ha Ngoc Chien សមាជិកការិយាល័យនយោបាយ សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានិងជាប្រធានក្រុម ប្រឹក្សាជនជាតិបានចូលរួមសម័យប្រជុំក្រុមប្រឹក្សាប្រតិបត្តិលើកទី ១ នៃក្រុមប្រឹក្សាសភាតំបន់អាស៊ី (APA) ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៤ ខែតុលា ឆ្នាំ២០១៧ នៅរាជធានីភ្នំពេញ (កម្ពុជា)។

ទិដ្ឋភាពនៃសម័យប្រជុំ

គណៈប្រតិភូវៀតបានចូលរួមកិច្ចប្រជុំទាំងអស់នៃក្របខ័ណ្ឌ APA នេះ ក្នុងនោះ បានផ្តល់មតិលើសេចក្តីព្រាងមួយចំនួន រួមទាំងពិភាក្សាពីបញ្ហាផ្សេងៗទៀតតាមរយៈរបៀបវារៈនៃសម័យប្រជុំនីមួយៗ។

ក្នុងក្របខ័ណ្ឌនៃសន្និសីទនេះ ប្រធានគណៈប្រតិភូវៀតណាមបានអញ្ជើញជួបសម្តែងការគួរសមប្រធានរដ្ឋសភាកម្ពុជា សម្តេច ហេងសំរិន ជួបសំណេះសំណាលជាមួយគណៈប្រតិភូកម្ពុជា ឡាវ ឥណ្ឌា ទួរគី  Bhutan និង UAE ផងដែរ។ ក្នុងឱកាសនេះ គណៈប្រតិភូវៀតណាមបានអញ្ជើញសភាទាំងអស់ចូលរួមក្នុង សន្និសីទប្រចាំឆ្នាំលើកទី២៦នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក គ្រោងនឹងប្រារព្ធឡើងនៅប្រទេសវៀត ណាម​នា​ខែ​មករា ឆ្នាំ២០១៨ខាងមុខ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ