20/01/2015 11:01 GMT+7 Email Print Like 0

វៀតណាមចូលរួមសន្និសីទអ្នកវិទ្យាសាស្រ្តវ័យក្មេងនៅទូទាំងពិភពលោកក្នុងប្រទេសសឹង្ហបុរី


តំណាងចូលរួមសន្និសីទ GYSS 2015. (រូបថតៈ Việt Hải/Vietnam+)

សន្និសីទអ្នកវិទ្យាសាស្រ្តវ័យក្មេងនៅទូទាំងពិភពលោកលើកទី៣ ជាប្រចាំឆ្នាំ(GYSS) បាន​រៀប​ចំ​ឡើង​​នៅ​ប្រទេស​​សឹង្ហបុ​រីចាប់​ពីថ្ងៃទី១៩ដល់​ថ្ងៃទី២៣ខែ​មក​រា​ឆ្នាំ​២០១៥។ ដោយប្រធានបទ “ជម្រុញ​វិទ្យា​សាស្រ្ត​បង្កើត​បច្ចេក​វិទ្យា​ដើម្បីពិភពលោក១ល្អប្រសើជាង” GYSS លើក​នេះ​បាន​ប្រមូល​ផ្តុំ​វាគ្មិន​ជា​បណ្តា​អ្នក​វិទ្យា​សាស្រា​ជួរ​មុខ​ពិភព​​លោក ដែលធ្លាប់ទទួលរង្វាន់ណូបែលលើគ្រប់វិស័យ ក្នុង​នោះ​មាន​សាស្រ្តា​ចារ្យ​គណិត​វិទ្យា​របស់​វៀត​ណាម Ngo Bao Chau។ លើស​ពី​​​នេះ​ទៅ​ទៀត​ វៀតណាមមាន អ្នកវិទ្យាសាស្រ្តនារីចំនួន៣នាក់ចូលរួម GYSS​ ២០១៥​នេះ​។

គោលដៅ១ក្នុងចំណោមគោលដៅរបស់GYSS គឺកសាងវេទិការសម្រាប់ តំណាង​ចូល​រួម​បាន​អធិប្បាយ​ចំពោះ​កា​រ​គោល​គំនិតស្រាវជ្រាវ និង​ដំណោះ​ស្រាយ​របស់​ខ្លួន​ ដើម្បី​ដោះ​ស្រាយ​រាល់​ការ​សាក​ល្បងដែលបណ្តាតំបន់ទីក្រុង ធំ​ៗ​កំពុងប្រឈមមុខ។ មានគំរោងការណ៍ល្អចំនួន៩បាន​ជ្រើស​រើស​ក្នុង​ចំណោម​ គំរោងការទាំង៥៥ ​ហើយ​គំ​រោង​​​ការ​ណ៍​ស្រាវជ្រាវល្អបំផុតនឹងទទួលបានរង្វាន់ មានតម្លៃ១០ម៉ឺន​ដុល្លា​រអាមេរិក​៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម
បណ្តាព័ត៌មានបានផ្សាយ