19/07/2016 09:21 GMT+7 Email Print Like 0

វៀតណាមចូលរួមសន្និសីទរបស់អ.ស.បស្ដីពីពាណិជ្ជកម្មនិងវឌ្ឍនភាពលើកទី១៤


ជំនួយការផ្ទាល់រដ្ឋមន្រ្តីការបរទេសលោក Vu Quang Minh ប្រធានគណៈប្រតិភូវៀតណាមចូលរួមសន្និសីទ UNCTAD លើកទី១៤ (រូបថត៖tgvn.com.vn)

ទទួលសេចក្ដីអញ្ជើញ​របស់អគ្គលេខាធិការសន្និសីទអ.ស.ប ស្ដីពី​ពាណិជ្ជកម្ម​និង​វឌ្ឍន​ភាព (UNCTAD) គណៈ​ប្រតិភូវៀត​ណាម ដឹកនាំដោយជំនួយ​ការផ្ទាល់​រដ្ឋមន្រ្តីការបរទេស លោក Vu Quang Minh បាន​ចូល​រួម​សន្និ​សីទ UNCTAD​ លើកទី១៤ ចាប់​ពីថ្ងៃទី១៥​ដល់ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ២០១៦ នៅរដ្ឋធានី Nairobi ប្រទេស​កេន​យ៉ា។ ថ្លែងមតិនៅ​សម័យ​ប្រជុំពេញ​អង្គរ​ដំបូង នៃសន្និសីទលើកនេះនាថ្ងៃទី១៨ ​ខែកក្កដា ឆ្នាំ២០១៦​ប្រធា​ន​គណៈប្រតិភូវៀត​ណាម បាន​ឧទ្ទេសនាម អំពីការ​ខំប្រឹង​ប្រែង​របស់​រដ្ឋាភិបាល​វៀតណាម ក្នុង​ការ​ជំរុញ​ខ្លាំង​​កំណែ​ទម្រង់ បង្កើនភាពម្ចាស់ការ​ធ្វើសមា​ហរណកម្ម កាត់បន្ថយរបាំងពាណិជ្ជកម្ម លើក​កំពស់​សមត្ថភាព​គ្រប់​គ្រង​ជាតិ​ បង្កបរិយាកាសងាយស្រួលដើម្បីទាក់ទាញការវិនិយោគ និងជំរុញពាណិជ្ជកម្មអន្តរ​ជាតិ។ រាល់ការខំប្រឹង​ប្រែងពោលខាងលើរួម ជាមួយការជួយឧបត្ថម្ភរបស់សហ​គមន៍​អន្តរជាតិ​ បាន​រួមវិភាគ​ទាន​យ៉ាង សកម្មក្នុង​កំណើន​សេដ្ឋកិច្ច កិច្ចការកាត់​បន្ថយភាព​ក្រីក្រ និងនាំវៀ​តណាម ក្លាយ ទៅជា​ប្រទេ​ស​មាន​ចំណូល​មធ្យម ព្រម​ទាំងផ្ដោតការយកចិត្តទុក​ដាក់​ដល់កិច្ច ការពារបរិស្ថាន និងធានាសមភាពសង្គម។​

វៀតណាមអំពាវនាវឲ្យ​សហគមន៍អន្តរជាតិបន្ត ជួយឧបត្ថម្ភសំរាប់ប្រទេសមាន​ចំណូល​ទាប​ និង​ខឿន​សេដ្ឋកិច្ច​ ​កំពុង​ផ្លាស់ប្ដូរ​នានា។ ក្នុងក្របខ័ណ្ឌសន្និសីទលើកនេះ គណៈប្រតិភូវៀតណាមក៏ចូលរួមកិច្ចប្រជុំ​របស់ មន្ត្រី​ជាន់ខ្ពស់​និងសន្និសីទរដ្ឋមន្ត្រីក្រុម G៧៧ និង​ចិន បណ្ដាសកម្មភាព​របស់​វេទិកា​ទំនិញ​សកល វេទិកា​វិនិយោគ​ពិភពលោក វេទិកាសេវាកម្មពិភព​លោក និង របស់​អង្គការ​បណ្ដា​ប្រទេស​ប្រើប្រាស់​ភាសា​បារាំង (Francophonie) ​ទៀតផង៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ