19/01/2015 09:25 GMT+7 Email Print Like 0

វៀតណាមចូលរួមសន្និសីទរដ្ឋមន្ត្រីក្រសួងកសិកម្មអន្តរជាតិលើកទី៧នៅអាល្លឺម៉ង់


វៀតណាមចូលរួមសន្និសីទរដ្ឋមន្ត្រីក្រសួងកសិកម្មអន្តរជាតិលើកទី៧នៅអាល្លឺម៉ង់ (VOV)

នាថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៥ ក្រសួងកសិកម្មអន្តរជាតិលើក​ទី៧​បានប្រព្រឹត្តទៅនៅទីក្រុងប៉ែកឡាំង​ដោយ​មាន​ការ​ចូល​រួមរបស់ដំណាងនៃ​ប្រទេសជាង៧០ក៏ដូចជាដំណាងអង្គការស្បៀងអាហារនិងកសិកម្មអង្គការ​សហប្រជាជាតិ (FAO) ​និងធនាគារពិភពលោក (WB)។ គណៈប្រតិភូវៀត​ណាម​ដឹកនាំដោយលោក Cao Duc Phat រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​និងអភិវឌ្ឍន៍ជនបទ​បានដឹកនាំគណៈប្រតិភូចូលរួមសន្និសីទ។ នៅសន្និសីទ បណ្ដារដ្ឋមន្ត្រី​បាន​ចេញ​សេច​ក្តី​ថ្លែង​ការណ៍អំពាវនាវបង្កើត​ក្របខ័ណ្ឌនយោបាយជិតស្និទ្ធសំរាប់ខឿនសេដ្ឋកិច្ចជីវសាស្ត្រដ៏ចីរភាពរួមដៃ​ប្រឆាំងភាព​ក្រី​ក្រស្ថានភាពខ្វះជីវជាតិ។ បណ្ដារដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា​ភាគី​ចូលរួមនានាត្រូវបង្កើតក្របខ័ណ្ឌ​សំរាប់​ខឿន​កសិកម្ម​​សំដៅឆ្លើយតបនឹងតម្រូវការកាន់តែបានកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃអំពីស្បៀងអាហារក៏ដូចជាប្រភព​វត្ថុធាតុ​ដើមកកើតឡើងវិញ។

មុននោះនៅវេទិការសកលលោកស្ដីពីស្បៀងអាហារនិងកសិកម្ម (GFFA) រដ្ឋមន្ត្រី Cao Duc Phat បានចាត់ទុកថា​ វេទិកា​រ​នេះជាថ្មីម្ដងទៀតសង្កត់​ធ្ងន់ទៅ​លើតួនាទីអភិវឌ្ឍន៍កសិកម្មដើម្បីធានាអំពីស្បៀងអាហារសំរាប់ប្រជាជនលើ​ទូ​ទាំង​ពិភពលោក៕ឪ

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ