25/09/2016 10:52 GMT+7 Email Print Like 0

វៀតណាមចូលរួមសន្និសីទមិនផ្លូវការរបស់បណ្ដារដ្ឋមន្ត្រីការបរទេសអាស៊ាន-អាមេរិក


វៀតណាមចូលរួមសន្និសីទមិនផ្លូវការរបស់បណ្ដារដ្ឋមន្ត្រីការបរទេសអាស៊ាន-អាមេរិក

នាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦ នៅទីក្រុង New York (អាមេរិក)ឧបនាយករដ្ឋមន្ត្រី​ និង​ ជា​រដ្ឋមន្ត្រី​ការ​បរទេស​​វៀត​ណាម ​លោក Pham Binh Minh បាន​អញ្ជើញ​ចូល​រួមសន្និ​សីទ​មិន​ផ្លូវ​ការ រវាង​បណ្ដា​រដ្ឋ​មន្ត្រី​ក្រសួង​ការ​​បរទេស​​អាស៊ាន​ និង អាមេរិក​។ នៅទីនេះ​បណ្ដា​រដ្ឋមន្ត្រី​សុទ្ធ​តែ​សង្កត់​ធ្ងន់​ទៅលើ​សារ​សំខាន់​របស់​ទំនាក់​ទំនង​​ដៃគូ​​យុទ្ធសាស្ត្រ​អាស៊ាន-អាមេរិក និង ត្រូវរក្សាកំណើនអភិវឌ្ឍន៍ទំនាក់ទំនងនេះ នាពេលខាងមុខ​នេះ។ ថ្លែង​មតិ​នៅទី​នេះ ឧប​នាយក​រដ្ឋមន្ត្រី និង​ជារដ្ឋមន្ត្រីការ​បរទេស​វៀត​ណាម​ លោក Pham Binh Minh សង្កត់​ធ្ងន់​ថា៖ រួម​ជាមួយ​ដំណើរការ​កសាង​សហគមន៍ អាស៊ាន​ជានិច្ច​កាល់​យក​ចិត្ត​ទុក​ដាក់​ ចំពោះ​ទំនាក់​ទំនិង​និង​កិច្ច​សហប្រតិបត្តិការ ​លើគ្រប់​វិ​ស័យ​ជាមួយ​ដៃគូសំខាន់​នានា ដែលក្នុង​នោះមាន​អង្គការ​សហប្រជា​ជាតិ និង​អាមេរិក​ហើយ​ស្នើអោយអា​មេរិក ត្រូវ​បង្កើនកិច្ច​សហប្រ​តិបត្តិការ និងជួយឧបត្ថម្ភអាស៊ាន​ក្នុង​វិស័យ​អាទិភាព​មួយ​ចំនួន​។ លោកក៏បានស្នើថែម​ទៀតថា​៖ អាស៊ាន​និង​ដៃគូនា​នាត្រូវ​បន្ត​រួម​វិភាគ​ទាន​ ក្នុង​ការ​រក្សា​សន្តិភាព​ ស្ថិរភាព​ សន្តិសុខ សុវត្ថិភាព សេរីភាព​នាវាចរណ៍​ និង​អាកាសចរណ៍​ នៅ​សមុទ្រ​ខាង​កើត និង​ត្រូវ​គោរព​ច្បាប់​អន្តរជាតិ​៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ