21/04/2016 10:15 GMT+7 Email Print Like 0

វៀតណាមចូលរួមសន្និសីទប្រធានរដ្ឋសភាអាស៊ី-អឺរ៉ុបលើកទី១


វៀតណាមចូលរួមសន្និសីទប្រធានរដ្ឋសភាអាស៊ី-អឺរ៉ុបលើកទី១

នាថ្ងៃទី១៩ ខែ​មេសា ឆ្នាំ២០១៦ នៅទីក្រុង Moscow (ប្រទេសរុស៊្សី) បានប្រព្រឹត្តទៅ​សន្និសីទ ប្រធាន​រដ្ឋសភា នៃបណ្ដាប្រ​ទេសអា​ស៊ី-អឺរ៉ុប លើកទី១ ដោយប្រធានបទ៖​ កិច្ចសហប្រតិបត្តិការ​អន្តរទ្វីប ដើម្បី​ផល​ប្រយោជន៍​របស់​ប្រទេសនានា ក្នុងតំបន់​អាស៊ី-អឺរ៉ុប ក្នុងសតវត្ស៍ទី២១។

​ដំណាងអោយរដ្ឋសភាវៀតណាម អនុប្រធានរដ្ឋសភាវៀតណាម លោក Uong Chu Luu បាន​ឧទ្ទេស​នាម​អំពី​ស្ថាន​ភាព​វៀត​ណាម អំពី​គោលនយោបាយកិច្ចការ​បរទេស របស់ប្រទេសជាតិ។ ស្ដីអំពី​ការ​បង្កើន​កិច្ច​សហប្រតិបត្តិ​ការ​រវាង​បណ្ដា​រដ្ឋ​សភា អាស៊ី-អឺរ៉ុប អនុប្រធានរដ្ឋសភា លោក Uong Chu Luu បានលើកឡើងបញ្ហា​មួយ​ចំនួន ដែល​ក្នុង​នោះ មាន​ការជំរុញកិច្ចសហប្រតិបត្តិការ លើវិស័យចំនួន៣​គឺ​៖ នយោបាយសេដ្ឋកិច្ច និងវប្បធម៌-សង្គម។​

“​វៀតណាមអះអាងនូវការរួមដំណើរជាមួយការតភ្ជាប់អាស៊ី-អឺរ៉ុប។ វៀត​ណាម​ត្រៀម​ខ្លួន​ជាស្រេច​សហប្រតិបត្តិ​ការ​ជាមួយ​ប្រទេស​ផ្សេងៗក្នុង​តំបន់ ដើម្បី​ឆ្លងកាត់រាល់ការលំបាកសាក​ល្បង និង​ឆ្លៀត​យក​ឱកាស​នៃកិច្ច​សហប្រតិ​បត្តិ​ការ​​អាស៊ី-អឺរ៉ុប ក្នុងទស្សវត្ស៍នាពេលខាងមុខ។”

​បញ្ចប់ថ្ងៃធ្វើការដើមដំបូង អង្គសន្និសីទ បានអនុម័តទៅលើសេចក្ដីថ្លែង​ការណ៍រួម ១៧ខ ស្ដីអំពីបណ្ដា​ដំណោះ​ស្រាយ​ជា​ក់ស្ដែង ស្ដីអំពី​ការជំរុញទំនាក់​ទំនងសហប្រតិបត្តិការ រវាងស្ថាប័នរដ្ឋសភា ក្នុងតំបន់ លើវិស័យ​ជាច្រើ​ន​។ ក្នុង​​ថ្ងៃធ្វើការទីពីរ (ថ្ងៃទី២០​មេសា) អង្គសន្និសីទ បានចូលរួមបណ្ដាសកម្មភាព​សិល្បះ ទេសចរណ៍ និងមាន​បណ្ដាជំនួប​សន្ទនាទ្វេភាគី​ជាផ្លូវការ និងមិនផ្លូវការទៀតផង៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ