22/09/2017 10:12 GMT+7 Email Print Like 0

វៀតណាមចូលរួមសន្និសីទប្រធានតុលាការតំបន់អាស៊ី-ប៉ាស៊ីហ្វិកលើកទី១៧ នៅជប៉ុន

 
បណ្ដាតំណាងចូលរួមសន្និសីទលើកនេះ (រូបថត៖ baotintuc)

ទទួលសេចក្ដីអញ្ជើញរបស់ប្រធានតុលាការកំពូលជប៉ុនលោក Itsuro Terada នោះ ប្រធានតុលាការប្រជាជន កំពូលវៀតណាមលោក Nguyen Hoa Binh បានដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទប្រធានតុលាការតំបន់ អាស៊ី-ប៉ាស៊ីហ្វិកលើកទី១៧ នៅទីក្រុងតូក្យូ ចាប់ពីថ្ងៃទី១៩ ដល់ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៧។ ប្រធាន​បទ​នៃសន្និសីទឆ្នាំនេះគឺ “បង្កើនតួនាទីរបស់តុលាការក្នុងការជំរុញនិងលើកកំពស់គោលការណ៍នីតិបញ្ញាត្តិ​”​។​

ក្នុងកិច្ចប្រជុំក្រោមប្រធានបទ “លើកកំពស់ការជឿទុកចិត្តរបស់ប្រជាជន លើប្រព័ន្ធតុលាការ” នោះ ប្រធានតុលាការប្រជាជនកំពូលវៀតណាមបានឧទ្ទេសនាមអំពីទំនាក់ទំនងរវាងតុលាការនិងសារព័ត៌មាន សកម្ម ភាព​ឃោសនារបស់ស្ថាប័នសារព័ត៌មានវៀតណាមចំពោះសកម្មភាពរបស់តុលាការផងដែរ។ បទសន្ទរកថារបស់គណៈប្រតិភូវៀតណាមទទួលបានការវាយតំលៃខ្ពស់របស់អង្គសន្និសីទ៕  

តាម VOV5-វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ