04/11/2015 09:19 GMT+7 Email Print Like 0

វៀតណាមចូលរួមសន្និសីទប្រឆាំងអំពើពុករលួយរបស់អ.ស.ប


វៀតណាមចូលរួមសន្និសីទប្រឆាំងអំពើពុករលួយរបស់អ.ស.ប

នាថ្ងៃទី២ខែវិច្ចិកាឆ្នាំ២០១៥​ នៅទីក្រុង St Peterburg របស់រុស្ស៊ី បានប្រារព្ធឡើង​សម័យ​ប្រជុំលើក​ទី៦របស់​សន្និសីទ​បណ្ដា​ប្រទេស​ជាសមាជិក​អនុសញ្ញា អ.ស.ប ស្ដីពីការ​បង្ការប្រឆាំង​អំពើ​ពុក​រលួយ (COSP)។ ចូលរួម​សន្និ​សីទ​លើក​នេះ មានតំណាងជាង១​ពាន់នាក់ ជាសមាជិករដ្ឋសភា រដ្ឋាភិបាល សង្គមស៊ីវិល និង​មជ្ឈដ្ឋាន​សារព័ត៌​មាន​នៃ​ប្រទេសជា​សមាជិកជាង១០០ ជាពិសេសគឺថ្នាក់ដឹកនាំ នៃគណៈកម្មាធិការ​បង្ការ​ប្រឆាំង​អំពើ​ពុក​រលួយ​នៃប្រ​ទេសចំនួន​៣០។ គណៈប្រតិភូវៀតណាមដឹកនាំ​ដោយអគ្គអធិការ រងរដ្ឋាភិបាលលោកស្រី Lê Thị Thúy បាន​ចូល​រួម​សន្និសីទ​លើក​នេះ។

ថ្លែងមតិនៅទីនេះ អគ្គអធិការរងរដ្ឋាភិបាលវៀតណាម លោកស្រី Le Thi Thuy បាន​លើក​ច្បាស់​ថា វៀត​ណាម​ជានិច្ច​កាល​យកចិត្តទុក​ដាក់ ដល់ការជំរុញខ្លាំងការងារបង្ការ​ប្រឆាំង អំពើពុករលួយ។ តាមលោក​ស្រី Le Thi Thuy ថា លទ្ធផល​នៃការអនុ​វត្តន៍ ជាជំហានដំបូងនូវអនុសញ្ញា​អ.ស.ប ស្ដីពីការបង្ការប្រឆាំងអំពើពុករលួយបាន​អះអាង​នូវការ​ខំប្រឹង​ប្រែង​ដ៏មាន​សារៈសំខាន់ របស់វៀតណាមក្នុងការងារនេះ៕

 

តាម VOV5- វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ