20/09/2017 09:54 GMT+7 Email Print Like 0

វៀតណាមចូលរួមសន្និសីទបញ្ជាការដ្ឋានកងទ័ពជើងគោកប៉ាស៊ីហ្វិក

សន្និសីទបញ្ជាការដ្ឋានកងទ័ពជើងគោកប៉ាស៊ីហ្វិកលើកទី១០ (PACC-10) និងសិក្ខាសាលាគ្រប់គ្រងកងទ័ពជើងគោកប៉ាស៊ីហ្វិកលើកទី៤១ (PAMS-41) បាន បើក នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៧ នៅរដ្ឋធានីសេអ៊ូលប្រទេសកូរ៉េខាងត្បូងក្រោមប្រធានបទ “ឯកភាពខ្នះខ្នែងកសាងដៃគូយោធា - ស៊ីវិលក្នុងកងកម្លាំងទ័ពជើងគោក​ ទប់​ទល់ជាមួយការសាកល្បងសន្តិសុខក្រៅប្រពៃណី”។ 

គណៈប្រតិភូក្រសួងការពារប្រ ទេសវៀតណាមដឹកនាំដោយឧត្តមសេនីយ៍ទោ Phạm Hồng Hướng អគ្គសេនាធិការ​រងកងទ័ពប្រជាជនវៀតណាម ចូលរួមរាល់ព្រឹត្តិការណ៍ពោលខាងលើ។ សន្និសីទ PCCA ជាវេទិកា ដើម្បីបញ្ជាការដ្ឋានកងទ័ពជើងគោកនៃប្រទេសនានា ក្នុងតំបន់ផ្លាស់ប្តូរទស្សនៈអំពីរាល់បញ្ហាដែលមានការយកចិត្តទុកដាក់ដូចគ្នា ជាពិសេសបង្កើតនិងបង្កើនទំនាក់ទំនង ជម្រុញកិច្ចសហប្រតិបត្តិការសន្តិសុខក្នុងតំបន់។ ការដែលក្រសួងការពារប្រទេសវៀតណាមចូលរួមក្នុងព្រឹត្តិការណ៍នេះគឺបន្តអះអាងនូវតួនាទីសកម្ម ម្ចាស់ការ និងមានការទទួលខុសត្រូវរបស់វៀតណាម ចំពោះបញ្ហាអន្តរជាតិនានា ដើម្បីសន្តិភាពនិងការអភិវឌ្ឍន៍។

ក្នុងឱកាសនេះ លោក Pham Hong Huong បានអញ្ជើញទទួលជួបទ្វេភាគីជាមួយប្រធានគណៈប្រតិភូកូរ៉េខាងត្បូង​ ជប៉ុន ចិននិងអាមេរិកផងដែរ៕ 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ