29/10/2016 07:08 GMT+7 Email Print Like 0

វៀតណាមចូលរួមសន្និសីទថ្នាក់រដ្ឋមន្ត្រីស្ដីអំពីការរក្សាសន្តិភាពក្នុងបរិយាកាសfrancophone


វៀតណាមចូលរួមសន្និសីទថ្នាក់រដ្ឋមន្ត្រីស្ដីអំពីការរក្សាសន្តិភាពក្នុងបរិយាកាសfrancophone

ទទួលសេចក្តី​អញ្ជើញរបស់រដ្ឋមន្ត្រីក្រសួងការបរទេស និងជារដ្ឋមន្ត្រីក្រ​សួងការ​ពារជាតិ​បារាំង គណៈ​ប្រតិភូ​ជាន់​ខ្ពស់​វៀ​តណាម​ ដឹកនាំដោយលោក Vo Van Tuan អគ្គសេនាធិការ​រង កងទ័ព​ប្រជាជន​វៀត​ណាម បាន​អញ្ជើញ​ចូល​រួម​សន្និសីទ​ថ្នាក់​រដ្ឋមន្ត្រី ស្ដីអំពីរការរក្សាសន្តិភាព ក្នុងបរិយាកាស francophone​។ សន្និសីទ​លើក​នេះ​​ប្រព្រឹត្ត​​ទៅចាប់​ពីថ្ងៃទី​២៦ ដល់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦ នៅទីក្រុងបារីស (ប្រទេសបារាំង)។​       

​​នៅទី​នេះ គណៈ​​ប្រតិភូ​វៀត​ណាម​បាន​សកម្មផ្លាស់​ប្តូរបទ​ពិសោធន៍​អន្តរជាតិ​ក្នុងសកម្មភាព​រក្សា​សន្តិភាព​។ ស្ដីអំ​ពី​កម្ម​វិធី​​សហ​ប្រតិ​បត្តិ​ការ​ជាមួយ​បារាំង លោក​ Vo Van  Tuan បានអោយ​ដឹងថា៖ ចាប់​ពីឆ្នាំ២០១៣ ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ​ បាន​ឡើងកំរិតដៃ​គូយុទ្ធសាស្ត្រ ហើយ​ប្រទេសទាំង​ពីរបង្កើន​កិច្ច​សហប្រតិ​បត្តិការ​លើ​គ្រប់​​វិស័យ ដែល​ក្នុង​នោះ​មាន​កិច្ចសហ​ប្រតិបត្តិការ​រក្សា​សន្តិភាព៕ 

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ