09/10/2014 11:02 GMT+7 Email Print Like 0

វៀតណាមចូលរួមសន្និសីទដៃគូសភាអាស៊ី-អឺរ៉ុបលើកទី ៨


វៀតណាមចូលរួមសន្និសីទដៃគូសភាអាស៊ី-អឺរ៉ុបលើកទី ៨ (Image: VNA)

សន្និសីទដៃគូសភាអាស៊ី-អឺរុបលើកទី៨ ( ASEP លើកទី ៨) ដោយប្រធានបទ “តួនាទីរបស់រដ្ឋ
សភា ក្នុងការជំរុញការសន្ទនាអាស៊ី-អឺរ៉ុប កំណើនចីរភាពនិងរចនាសម្ព័ន្ធគ្រប់គ្រងប្រកបដោយ
ប្រសិទ្ធភាពជាង” បានបើកជាផ្លូការ នាថ្ងៃទី៧ខែតុលាឆ្នាំ២០១៧នៅរដ្ឋធានី Roma របស់អ៊ីតា
លី។ថ្លែមតិក្នុងសម័យពិភាក្សាដោយប្រធានបទ “រចនាសម្ព័ន្ធសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ” ប្រធាន
គណៈកម្មាធិការនៃរដ្ឋសភាវៀតណាម លោក Nguyen Van Giau បានសង្កត់ធ្ងន់ទៅលើដំណើរ
ការរៀបចំរចនាសម្ព័ន្ធខឿន សេដ្ឋកិច្ចឡើងវិញនៅប្រទេសជាច្រើន ក្នុងនោះមានវៀតណាម ដើម្បីផ្តោតទៅលើ តួនាទីសំខាន់របស់រដ្ឋសភាចំពោះការងារគ្រប់គ្រងខឿនសេដ្ឋកិច្ចនិង
ហិរញ្ញវត្ថុ។

វៀតណាមអំពាវនាវបណ្ដាប្រទេសជាសមាជិករបស់ ASEP ជំរុញយន្តការសហប្រតិបត្តិការចែក
រំលែកបទពិសោធន៍ បង្កើតយន្តការសន្ទនារវាងសភាឲ្យបានខ្លាំងក្លាថែមទៀត រួមចំណែកក្នុង
ការពង្រឹកស្ថានភាពសេដ្ឋកិច្ច-ហិរញ្ញវត្ថុនៅប្រទេសនិមួយៗ។ ក្នុងតួនាទីជាអ្នកវាគ្មិនសំខាន់នៅ
សម័យពិភាក្សាអំពី “ការអភិវឌ្ឍន៍ចីរភាពនិងហរិញ្ញវត្ថុ នៅប្រទេសនិមួយៗ” រដ្ឋមន្ត្រីក្រសួង
កសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម លោក Cao Duc Phat បានចែករំលែកបណ្ដាបទ
ពិសោធន៍របស់វៀតណាមអំពីការអភិវឌ្ឍន៍កសិកម្មក្នុងរយៈពេល៣ ឆ្នាំកន្លងមក ហើយសង្កត់
ធ្ងន់ទៅលើការសាកល្បងធំចំនួន២នៃផ្នែកកសិកម្មវៀតណាម គឺត្រូវលើកកំពស់ការប្រកួត
ប្រជែង ដើម្បីសមាហរណកម្ម ដ៏ស៊ីជំរៅថែមទៀតនិងទប់ទល់នឹងបំរ៉ែបំរួលរបស់អាកាសធាតុ។

ទន្ទឹមនឹងនោះ រដ្ឋមន្ត្រី Cao Duc Phat ក៏បានអំពាវនាវឲ្យសហគមន៍អន្តរជាតិបន្តជួយឧបត្ថម្ភក
សិកម្មរបស់វៀតណាមនាពេលខាងមុខ ដើម្បីវៀតណាមអនុវត្តគោលដៅអភិវឌ្ឍន៍កសិកម្មចីរភាព
នាពេលអនាគត។ នៅខាងក្រៅសន្និសីទ ASEP លើកទី ៨ រដ្ឋមន្ត្រី Cao Duc Phat បានដំណើរ
ការកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីក្រសួងកសិកម្មស្បៀងអាហារ និងរុក្ខកម្មអ៊ីតាលីលោកMaurizio Martina  ដើម្បីពិភាក្សាអំពីការចុះហត្ថលេខាលើអនុស្សារណៈសហប្រតិបត្តិការជាក់ស្តែងខាង
កសិកម្មសុវត្ថិភាពអានាម័យម្ហូបអាហារនិងពាណិជ្ជកម្មកសិផល ជាដើម៕
                                                                                      
តាមVOV5-វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ