13/12/2017 05:13 GMT+7 Email Print Like 0

វៀតណាមចូលរួមសន្និសីទជាន់ខ្ពស់តភ្ជាប់អាស៊ាន- ឥណ្ឌា


វៀតណាមចូលរួមសន្និសីទជាន់ខ្ពស់តភ្ជាប់អាស៊ាន- ឥណ្ឌា

នាថ្ងៃទី ១១ ខែធ្នូ ឆ្នាំ២០១៧ នៅរដ្ឋធានី New Delhi ប្រទេសឥណ្ឌាបានប្រារព្ធឡើងសន្និសីទជាន់ខ្ពស់អំពីការតភ្ជាប់សម្ព័ន្ធសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងឥណ្ឌា ដោយប្រធានបទ “កម្លាំងចលករសម្រាប់ការតភ្ជាប់ឌីជីថលនិងធម្មជាតិចំពោះអាស៊ីក្នុងសតវត្សរ៍ទី ២១”។ គណៈប្រតិភូវៀតណាមដឹកនាំដោយអនុរដ្ឋមន្ត្រី​​​ក្រសួងព័ត៌មាន និងផ្សាព្វផ្សាយ លោក Phan Tam បានអញ្ជើញចូលរួមសន្និសីទនេះ។

អញ្ជើញថ្លែងមតិនៅទីនេះ លោក Phan Tam បានអះអាងថា៖ ឥណ្ឌាគឺជាដៃគូសន្ទនាដ៏សំខាន់របស់អាស៊ាន ហើយឥណ្ឌាកំពុងរួមសហការយ៉ាងជិតស្និទ្ធិជាមួយសម្ព័ន្ធសមាគម ក្នុងគម្រោងការណ៍រួមជាច្រើនលើគ្រប់វិស័យ។ លោក​បានសម្ដែងក្ដីជឿជាក់ថា សន្និសីទលើកនេះ នឹងជាឱកាសល្អ ដើម្បីពិគ្រោះយោបល់និងចែករំលែកទស្សនៈអំពីសកម្មភាពជាច្រើន ហើយនាំមកនូវផលប្រយោជន៍ ដែលអាចអនុវត្តបានសម្រាប់អាស៊ាន និង ឥណ្ឌា។

សន្និសីទនេះបានប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ១១ ដល់ ថ្ងៃទី ១២ ខែធ្នូ ដោយមានសម័យពិភាក្សាពិសេសអំពីការតភ្ជាប់​ផងដែរ។ បណ្ដាសម័យពិភាក្សាបន្តនឹងធ្វើការពិភាក្សាអំពីផែនការមេតភ្ជាប់អាស៊ាន  និងអំពីហេដ្ឋារចនា​សម្ព័ន្ធប្រកបដោយនិរន្តរភាពលើវិស័យអាកាសចរណ៍ ផ្លូវសមុទ្រ ថាមពល ជាដើម៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ