04/03/2015 17:03 GMT+7 Email Print Like 0

វៀតណាមចូលរួមសន្និសីទគណៈកម្មាធិការអចិន្ត្រៃយ៍នៃសន្និសីទអន្តរជាតិរបស់បណ្ដាគណៈបក្សនយោបាយអាស៊ី


 
ចាប់ពីថ្ងៃទី ២៨ ខែកុម្ភៈ ដល់ទី ៣ ខែមិនា ឆ្នាំ២០១៥ សន្និសីទគណៈកម្មាធិការនៃ អចិន្ត្រៃយ៍សន្និសីទអន្តរជាតិ​របស់​ប​ណ្ដាគណៈបក្សនយោបាយនៅទ្វីបអាស៊ីលើកទី ២៤ (ICAPP) ប្រព្រឹត្តទៅនៅរដ្ឋធានី Kuala Lumpur ម៉ា​ឡេ​ស៊ី ដោយមានការចូលរួមរបស់តំណាងគណៈបក្សនយោបាយចំនួន ២២ មកពីអាស៊ី អហ្វ្រិក អឺរ៉ុបនិងដៃគូ​អង្គ​​​​ការក្រៅរដ្ឋាភិបាលមួយចំនួន។ គណៈប្រតិភូបក្សកម្មុយនិស្តវៀតណាមដឹកនាំដោយ លោក Tran Dac Loi អនុ​ប្រធានគណៈកម្មាធិការកិច្ចការបរទេសមជ្ឈឹមបានចូលរួមសន្និសីទលើកនេះ។ នៅសន្និសីទ បណ្ដាតំណាង
ប្រមូល​ផ្តុំវាយតំលៃសកម្មភាពនៃ ICAPP បន្ទាប់ពីមហាសន្និបាតលើកទី ៨  នៅ Sri Lanka នាខែ កញ្ញា ឆ្នាំ ២០១៤ ​ហើយកំណត់ទិសដៅគោលដៅអាទិភាព ជាពិសេសគឺការកាត់បន្ថយភាពក្រីក្រការទប់ទល់​នឹង​បំរ៉ែ​បំ​រួល​របស់អា​កាសធាតុនិងការប្រឆាំងនឹងជ្រុលនិយម។ បណ្ដាតំណាងបានពិភាក្សាអំពីការផ្តល់ប្តូរថ្មីអង្ការ​និង​​សកម្មភាព​សំដៅលើកកំពស់ប្រសិទ្ធភាពរបស់ ICAPP  ឆ្ពោះទៅការរៀបចំឲ្យមហាសន្និបាត ICAPP លើកទី ៩ នៅម៉ាឡេស៊ី​នាឆ្នាំ២០១៦ខាងមុខ។ វៀតណាមបានចូលរួមពិភាក្សាយ៉ាងសកម្មបណ្ដាខ្លឹមសារនៃ សន្និ​បាត​លើក​នេះ៕ 

 
តាម VOV5 - វិទ្យុសម្លេង​វៀតណាម
បណ្តាព័ត៌មានបានផ្សាយ