12/07/2016 10:29 GMT+7 Email Print Like 0

វៀតណាមចូលរួមសន្និសីទកំពូលបណ្ដាទីក្រុងពិភពលោក លើកទី៧


វៀតណាមចូលរួមសន្និសីទកំពូលបណ្ដាទីក្រុងពិភពលោក លើកទី៧

សន្និសីទកំពូលបណ្ដាទីក្រុងលើកទី៧ត្រូវបានបើកជាផ្លូវការនាយប់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ នៅប្រទេសសិង្ហបុរី​ ដោយមានការចូលរួមរបស់ថ្នាក់ដឹកនាំចំនួន ១១០ នាក់លើទូទាំងពិភពលោក។ គណៈប្រតិភូវៀត​ណាម​ មាន​ថ្នាក់ដឹកនាំរបស់ខេត្តនិងទីក្រុងចំនួន ៦ គឺ៖Ha Noi, ទីក្រុងហូជីមិញ, Da Nang, Khanh  Hoa, Quang Ngai និង ThuaThien –Hue។ ដោយប្រធានបទ៖ ទីក្រុងគួរអោយ​រស់នៅ ​និង​ចីរភាព៖​ឱកាសសំរាប់ទីក្រុងច្នៃប្រឌីតថ្មីនានា អង្គសន្និសីទនឹង​ប្រមូល​ផ្តុំពិភាក្សាអំពីដំណោះស្រាយសំរាប់ទីក្រុងច្នៃប្រឌិតថ្មី និងឱកាសសំរាប់ប្រជាជន​ ដើម្បី​ជីវភាពរស់នៅក្នុងអនាគតល្អ​ និងស្ថិរភាពថែមទៀត។ ក្នុងរយៈ​ពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃ​ទី​១៤​ ខែកក្កដា​ គណៈប្រតិភូវៀតណាម នឹងចូល​រួម និងថ្លែងមតិក្នុងកិច្ចប្រជុំពេញអង្គ ក៏ដូចជានៅក្នុងវេទិកាផ្សេងៗ នៃសន្និសីទនេះដែរ៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ