11/06/2016 14:20 GMT+7 Email Print Like 0

វៀតណាមចូលរួមសន្និសីទកំពូលនារីសកលលោកលើកទី២៦នៅប្រទេសប៉ូឡូញ


អនុប្រធានរដ្ឋលោកស្រី Dang Thi Ngoc Thinh ថ្លែងមតិក្នុងសន្និសីទ

សន្និសីទកំពូលនារីសកលលោកលើកទី២៦បានប្រារព្ធនាយប់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៦ តាមម៉ោងតំបន់នៅរដ្ឋធានីវ៉ារស្សាវ៉ាប្រទេសប៉ូឡូញក្រោមប្រធានបទ “នារីកសាងខឿនសេដ្ឋកិច្ចលើគ្រប់ជ្រុងជ្រោយក្នុងសម័យឌីជីថល”។ នេះជា វេទិការមានសារៈសំខាន់មួយរបស់នារីដែលបានរៀបចំឡើងជារៀងរាល់ឆ្នាំសំដៅ 
បង្កើនមនសិការអន្តរជាតិអំពីសមភាពភេទនិងជម្រុញតួនាទីរបស់នារីលើគ្រប់វិស័យសម្រាប់ជីវភាពរស់នៅក្នុងសង្គម​ជាពិសេសលើវិស័យសេដ្ឋកិច្ច។ អនុប្រធានរដ្ឋលោកស្រី Dang Thi Ngoc  Thinh អញ្ជើញដឹកនាំគណៈប្រតិភូវៀតណាម ចូលរួមសន្និសីទនេះ។

ថ្លែងមតិនៅទីនេះ លោកស្រី Dang Thi Ngoc Thinh បានអះអាងទៅលើរាល់សមិទ្ធិស្តីពីការធានាសមភាពភេទនៅវៀតណាម។​ លោកស្រីក៏បានសង្កត់ធ្ងន់ថា នារីវៀតណាមដើរតួនាទីសំខាន់ក្នុងដំណើរការកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិនិងចូលរួមការធ្វើសមាហរណកម្មអន្តរជាតិ៕

តាម VOV5-វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ