27/08/2015 09:19 GMT+7 Email Print Like 0

វៀតណាមចូលរួមសកម្មក្នុងសន្និសីទរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី ៤៧


វៀតណាមចូលរួមសកម្មក្នុងសន្និសីទរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី ៤៧ (Image: VNA)

សន្និសីទ​រដ្ឋមន្ត្រីសេដ្ឋកិច្ច​អាស៊ានលើក​ទី ៤៧ (AEM 47)​ និង សន្និសីទ​ទាក់​ទិន​នានា​បាន​ប្រព្រឹត្ត​ទៅចា​ប់​ពីថ្ងៃ​ទី​២២​​ដល់ទី​២៥ខែ​សីហាឆ្នាំ២០១៥ នៅរដ្ឋធានី Kuala Lumpur របស់​ម៉ាឡេស៊ី។ អនុរដ្ឋមន្ត្រីក្រ​សួង​ឧស្សាហពាណិជ្ជ​កម្ម វៀតណា​ម លោក Nguyen Cam Tu ដឹកនាំគណៈ​ប្រតិភូវៀតណាម​ចូលរួម បណ្ដា​សន្និ​សីទ​​លើក​នេះ។ វៀតណាមបាន​ម្ចាស់ការជាមួយប្រទេសអាស៊ាន ផ្សេងៗទៀតពិភាក្សា​ អំពីទិសដៅដើម្បី​សម្រេច​​ការ​កសាង​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន ( AEC ) នាចុងឆ្នាំ​២០១៥ និង​ដំណើរ​ការមេអំពី​ការកសាង AEC​ ដល់​ឆ្នាំ​២០២៥ ប្រមូល​ផ្តុំទៅលើខ្លឹម​សារពន្លឿន និងបង្កល​ក្ខណៈងាយ​ស្រួល​សំរាប់ ពាណិជ្ជកម្ម​តាម​រយៈ​​ការ​កាត់​បន្ថយ​ប្រាក់​ចំណាយ​ និងពន្ធ​ព្រមទាំងលើកំពស់ការ​ប្រកួត​ប្រជែង​សំរាប់​ក្រុមហ៊ុន​ទៀត​ផង។ វៀត​​ណាម​បន្តជំរុញ​បណ្ដាការ​ផ្តើម​គំនិត​ ស្តីពីកិច្ច​សហប្រតិបត្តិ​ការ​រវាង​កម្ពុជា ជាមួយឡាវមីយ៉ាន់ម៉ា​និង​វៀត​ណាម​​រវាង​ បណ្ដាប្រទេសនៅមងហាអនុតំបន់​ទន្លេមេគង្គ​និង​ជប៉ុន​សំដៅ​បង្កើន​ការ​តភ្ជាប់​សេដ្ឋកិច្ច​បង្កើត​ឡើង​​មណ្ឌលសេដ្ឋកិច្ច​លេច​ធ្លោក្នុង​តំបន់​ជាដើម។ ក្រៅពីសកម្មភាព​ជាផ្លូវ​ការ លោក Nguyen Cam Tu បាន​ជួប​សន្ទនា​​ជាមួយ​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​ បណ្ដាប្រទេស​អាស៊ាន​និងរដ្ឋមន្ត្រី​សេដ្ឋកិច្ច នៃប្រទេស​ដៃគូ​ដូច​ជា ជប៉ុន កម្ពុជា ឡាវ សំដៅជំរុញ​កិច្ចសហប្រតិបតិ្តការ​សេដ្ឋកិច្ច​ពាណិជ្ជកម្មផងដែរ៕
 

តាម VOV5 – វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ