09/12/2015 09:44 GMT+7 Email Print Like 0

វៀតណាមចូលរួមសកម្មក្នុងការទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុ


វៀតណាមចូលរួមសកម្មក្នុងការទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុ (Image: VNA)

វេទិការសហប្រតិបត្តិការនុយក្លេអ៊ែរអាស៊ី (FCNA) លើកទី​១៦​ បានប្រព្រឹត្ត​ទៅចាប់ពីថ្ងៃទី ៧ ដល់ទី ៨ ខែធ្នូ ឆ្នាំ២០១៥ នៅទីក្រុងតូក្យូរបស់ជប៉ុន។ គណៈ​ប្រតិភូវៀតណាម​ដឹកនាំ​ដោយ​អនុរដ្ឋមន្ត្រី​ក្រសួង​វិទ្យសាស្ត្រ​និង​បច្ចេកទេស​លោក Chu Ngoc Anh បានចូលរួមវេទិការនេះ។ ថ្លែងមតិនៅវេទិការ លោក​ Chu Ngoc Anh បាន​អះអាង​ថា៖ វៀតណាមចូលរួមយ៉ាងពេញលេញនិងសកម្ម​ក្នុង​ឋានៈអធិបតីវេទិការនេះនាឆ្នាំ ២០០៤ ម្ចាស់ការ​អនុវត្ត​បណ្ដាគំរោង​ការណ៍​ទាក់ទិក ដល់បំរ៉ែបំរួលនិងបញ្ហានុយក្លេអ៊ែរ។ តាមរយៈបណ្ដាវេទិការវៀតណាម​ទទួល​បាន​ការជួយឧបត្ថម្ភសកម្ម ពីស្ថាប័នថាមពលរបស់ជប៉ុនរួមជាមួយ​ប្រទេសជាសមជិក នៃវេទិការនេះ។ នៅ​សន្និ​សីទលើកនេះ នាយករដ្ឋមន្ត្រី​រដ្ឋាភិបាលវៀត​ណាម លោក Nguyen Tan Dung បានមាន​បទ​ថ្លែង​សន្ទរៈ​កថា​សំខាន់ ដែលលើកច្បាស់នូវទស្សនៈរបស់វៀតណាមចំពោះការទប់ទល់​នឹងបំរ៉ែបំរួល​អាកាសធាតុ​កិច្ច​សន្យា​យ៉ាង​ខ្លាំង​របស់វៀតណាម ក្នុងការរួមដៃជាមួយសហគមន៍អន្តរជាតិក្នុងការខំប្រឹងប្រែងនេះ។ ទោះបី​ជាហិរញ្ញវត្ថុ​នៅ​តែមាន​កំរិតក្តី ប៉ុន្តែ​វៀតណាមបានខំប្រឹងប្រែងអស់ពីកំលាំង​កាយចិត្តដើម្បីរួម​ចំណែក​ហិរញ្ញវត្ថុ​មួយ​ផ្នែក​ចូលក្នុងថវិការរួមការពារបរិស្ថានក៏ដូចជាទប់​ទល់ នឹងបំរ៉ែបំរួលអាកាសធាតុ។ ប្រធាន​បទ​នៃវេទិការ​លើក​នេះគឺបំរ៉ែ​បំរួល​អាកាសធាតុរួមចំណែកលើក កំពស់ជីវភាពរស់នៅរបស់ប្រជាជន៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ