04/10/2015 09:45 GMT+7 Email Print Like 0

វៀតណាមចូលរួមវេទិការយុត្តិធម៌អន្តរជាតិតំបន់អាស៊ី-ប៉ាស៊ីហ្វិក


ប្រធានគណៈប្រតិភូនៃប្រទេសនានាចូលរួមវេទិការ (រុបថត៖TTXVN)

នាថ្ងៃទី២ ខែតុលា ឆ្នាំ២០១៥ គណៈប្រតិភូជាន់ខ្ពស់នៃតុលាការប្រជាជនកំពូលវៀតណាមដឹកនាំដោយលោកប្រធានតុលាការ Truong Hoa Binh បានចូលរួមវេទិការយុត្តិធម៌អន្តរជាតិតំបន់អាស៊ី-ប៉ាស៊ីហ្វិកលើកទី៨ (APR) ដែលកំពុងប្រព្រឹត្តទៅនៅទីក្រុង Vladivostok របស់រុស្ស៊ី។ថ្លែងមតិនៅទីនេះ លោក Truong Hoa Binh បានសង្កត់ធ្ងន់លើអត្ថន័យដ៏សែនសំខាន់នៃវេទិការយុត្តិធម៌អន្តរជាតិ ចំពោះខឿនសេដ្ឋកិច្ចទាំងឡាយនៅតំ​បន់​​អាស៊ី-ប៉ាស៊ីហ្វិក។វេទិការនេះជាស្ពានតភ្ជាប់ដែលជួយអ្នកខាងផ្នែកយុត្តិធម៌ជួបប្រាស្រ័យ រៀនសូត្របទពិសោធន៍របស់គ្នាទៅវិញទៅមក​ ដើម្បីការពារសិទ្ធិប្រជាពលរដ្ឋ ការពារផលប្រយោជន៍នៃតុល្យភាពនិងសន្តិសុខសេដ្ឋកិច្ច។

APR ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ (លើកលែងតែឆ្នាំ២០១៤) តាំងពីឆ្នាំ ២០០៧ មក ដោយតុលាការកំពូលសហព័ន្ធរុស្ស៊ី។នៅឆ្នាំនិមួយៗ វេទិការនេះប្រមូលផ្ដុំពិភាគ្សាលើជ្រុងជ្រោយខុសពីគ្នានៃកិច្ចសហប្រតិបតិ្តការ​យុត្តិធម៌អន្តរជាតិ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ