22/07/2015 10:12 GMT+7 Email Print Like 0

វៀតណាមចូលរួមវេទិការភាសាបារាំងទូទាំងពិភពលោកលើកទី២នៅប៊ែលហ្សិក

វេទិការភាសា​បារាំងទូទាំង​ពិភពលោក​លើកទី២ ​ប្រព្រឹត្តទៅចាប់ពីថ្ងៃ​ទី២០​ដល់ទី២៣ខែកក្កដាឆ្នាំ២០១៥​ នៅ​ទី​ក្រុង​ Liege របស់​ប៊ែលហ្សិក ដោយ​មានការ​ចូលរួម​របស់​តំណាង​ជាង១៥០០នាក់ ដែលជា​គ្រូប​ង្រៀន និស្សិត​ភាសា​បារាំង​លើពិភព​លោក។ វេទិការ​ឆ្នាំនេះឧទ្ទេសនាម​គំរោងការណ៍ច្នៃប្រឌិត​ចំនួន១៣០ និងព្រឹត្តិការ​ណ៍ជិត១០០​ទាក់​ទិន​ដល់វិស័យ​ចំនួន​៥នោះ​គឺ អប់រំ សេដ្ឋកិច្ច វប្បធម៌​និងឧស្សា​ហកម្ម​វប្បធម៌ ភាសា​បារាំង​និង​ការ​ច្នៃ​ប្រឌិត និង​សិទ្ធិ​មនុស្ស។ គណៈប្រតិភូវៀត​ណាម​រួមមាន​បណ្ដា​គ្រូបង្រៀន​វ័យក្មេង​និង​និស្សិត​មក​ពី​មហា​វិទ្យាល័យ​នានា នៅ​រដ្ឋធានីហាណូយ ទីក្រុង​ហូជីមិញ ទីក្រុង Da Nang និងទីក្រុង Can Tho ចូលរួមវេទិ​ការនេះ​ជា​មួយ​គំរោង​ការណ៍ “ទីមក​ដល់ភាសាបារាំង​”។ គំរោងកាណ៍នេះគឺសំដៅ​បង្កើត​ផលិត​ផល​ទេសចរណ៍​នានា​ជា​ភាសា​បារាំង​ ដើម្បីឧទ្ទេសនាមទីក្រុង Da​ Nang ជាមួយមិត្តភក្ដិអន្តរជាតិ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ