21/04/2015 14:44 GMT+7 Email Print Like 0

វៀតណាមចូលរួមវេទិការ“កំណើនទ្វីបអាស៊ី”


លោករដ្ឋមន្រ្តី Cao Duc Phat ថ្លែងមតិនៅវេទិការ"កំណើនទ្វីបអាស៊ី"

 

រដ្ឋមន្រ្តីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាម លោក Cao Duc​ Phat នាថ្ងៃទី១៩ខែមេសាឆ្នាំ​២០១៥​ បាន​ទៅចូលរួម​សម័យ​បើកវេទិការ”​កំណើនទ្វីបអាស៊ី” ក្នុង​ក្របខ័ណ្ឌវេទិការសេដ្ឋកិច្ចពិភពលោក (WEF) តំបន់​អាស៊ីបូព៌ាដែល​បានរៀប​ចំឡើង​ នៅប្រទេសឥណ្ឌូនេស៊ី។ ថ្លែងមតិនៅទីនេះ លោក Cao Duc Phat បាន​ជូន​ដំណឹងអំ​ពី​លទ្ធផល ក្នុងរយៈពេល៥ឆ្នាំអនុវត្តការផ្ដើមគំ​និត” ទស្សនវិស័យថ្មី​ក្នុងកសិកម្ម” ដែល​វៀត​ណាម​បាន​លាតត្រ​ដាងអនុវត្ត ចាប់ពីឆ្នាំ២០១០មក។ ការផ្ដើមគំនិតនេះ ទទួល​បាន​លទ្ធ​ផល​ល្អ​និង​ក្លាយ​ទៅជា​រូបសណ្ឋាន ដ៏ជោគជ័យបំផុត​ក្នុងការផ្ដើម​គំនិត​” ទស្សន​វិស័យ​ថ្មីក្នុង​កសិកម្ម” នៃ​វេទិ​ការ​សេដ្ឋ​កិច្ច​អន្តរ​ជាតិ​នៅ​ទ្វីប​អាស៊ី។ ដោយ​មានការជោគជ័យទាំងនេះ មុខទំនិញកសិផល​វៀតណាមជាច្រើន បានមាន​វត្តមាន​​នៅ​​ទីផ្សា​​រ​អន្តរ​ជាតិ​នានា។

ក៏ក្នុងថ្ងៃ​ដដែល​លោករដ្ឋមន្រ្តី Cao Duc Phat បានធ្វើ​ជាអធិបតីសម័យ​ពិភាក្សា​ នៅវេទិការ​លៃ​ទុក​ឲ្យវៀត​ណាម​អំពីដៃគូ​សាធារណៈ និងឯកជនអភិវឌ្ឍន៍កសិកម្ម​ដោយចីរភាពផងដែរ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ