30/12/2015 08:56 GMT+7 Email Print Like 0

វៀតណាមចូលរួមយ៉ាងសកម្មចូលក្នុងសកម្មភាពរក្សាសន្តិភាពអ.ស.ប

វៀតណាម​ចូលរួមសកម្មភាពរក្សាសន្តិភាពអ.ស.បយ៉ាងសកម្ម។ នេះជាមតិ​របស់តំណាង​នានានៅក្នុង​កិច្ចប្រជុំ​បូកសរុប​នូវលទ្ធផល​សកម្មភាព រក្សាសន្តិភាពអ.ស.បរបស់វៀតណាម ក្នុងឆ្នាំ២០១៥កន្លងទៅ ដែលបាន​ប្រព្រឹត្ត ទៅ នា​ព្រឹកថ្ងៃទី២៩ខែធ្នូឆ្នាំ២០១​៥ នៅទីក្រុងហាណូយ ក្រោមអធិបតីភាពរបស់អនុរដ្ឋមន្ត្រី​ការពារ​ប្រទេស ឧត្តម​សេនីយ៍​ឯក  Nguyen Chi Vinh។ នៅក្នុងកិច្ចប្រជុំនេះតំណាង នានា​បាន​សង្កត់​ធ្ងន់​ទៅ​លើការ​ដែល​វៀត​ណាម​ចូល​រួម​សកម្មភាព​រក្សាសន្តិភាពអ.ស.ប ជាការផ្តួចផ្តើមគំនិតយ៉ាងធំធេងរបស់រដ្ឋ និងកង​ទ័ពវៀត​ណាម​ក្នុង បំណង​អនុវត្ត​ជាក់ស្តែង​គោលនយោបាយ​កិច្ចការបរទេសពហុភាគី ពហុបែប និង ម្ចាស់ការចូល​រួមក្នុង​បណ្តា​បញ្ហា​សន្តិ​សុខ​និង​សន្តិភាព​អន្តរជាតិ។ នាពេលកន្លង ទៅស្ថាប័ននានា​នៃក្រសួង​ការពារ​ប្រទេស​និងអគ្គសេនាធិការ​ដ្ឋាន​បាន​អនុវត្ត​ល្អ រាល់​សកម្មភាព​រក្សាសន្តិភាព រួមចំណែករក្សាស្ថិរភាពនៅលើពិភព​លោក។ 

នាពេលខាងមុខ មជ្ឈមណ្ឌលរក្សាសន្តិភាពវៀតណាម នឹងបន្តការហ្វឹកហាត់ កង​កម្លាំង​ចូល​រួម​សកម្មភាព​រក្សា​សន្តិភាព​​តាមបទដ្ឋាន​អ.ស.ប និងត្រៀមខ្លួន ស្រេច​ចូលរួមក្នុង​ក្រុមបេសកកម្ម​ណាមួយ ​ដែល​សម​ស្រប​នឹង​លក្ខណៈ​និង លទ្ធភាព​របស់វៀតណាមខណៈ ដែលអ.ស.បសំណូមពរផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ