27/12/2017 10:30 GMT+7 Email Print Like 0

វៀតណាមចូលរួមយ៉ាងសកម្មក្នុងការកសាងសសរទ្រូងនៃសហគមន៍អាស៊ាននៅឆ្នាំ 2017


 ទិដ្ឋភាពនៃសន្និសីទ

វៀតណាមចូលរួមយ៉ាងសកម្មក្នុងការ​កសាងសសរទ្រូងនៃសហគម​ន៍​ អាស៊ានឆ្នាំ​២០១៧។ នេះជាការ​អះ​អាង​របស់​អនុរដ្ឋមន្ត្រី​ការបរទេ​សវៀត​ណាម លោក Nguyen​ Quoc Dung នៅក្នុងសន្និសីទបណ្តា ស​សរទ្រង​សហគមន៍ ក្នុង​ ឱកាសរំលឹក​ខួបលើក​ទី៥០ទិវាបង្កើតអាស៊ានដែលប្រ​ព្រឹត្តទៅ នាថ្ងៃទី២៦ ខែ​ធ្នូ ឆ្នាំ​២០១៧ នៅ​ទីក្រុង​ហាណូយ​។
 
យោង​តាម​លោក Nguyen Quoc Dung រាល់ការរួម​ចំណែក​សកម្ម របស់​វៀត​ណាម ត្រូវ​បាន​អនុវត្ត​តាម​សសរទ្រូង​ទាំង​៣​គឺ៖ នយោបាយ​ សេដ្ឋកិច្ច និ​ងវប្បធម៌​សង្គម​៖
 
“ស្តីពីវិស័យ​នយោបាយ​សន្តិសុខ វៀតណាម​បាន​ម្ចាស់ការ​អភិវឌ្ឍន៍ បណ្តាយន្តការ​ធានាសន្តិសុខ តាម​រយៈការ​កសាង​ទំនុកទុក​ចិត្តនិង​បទដ្ឋាន​ កិច្ចស​ហប្រតិបត្តិការ។ មតិនិង​គោល​គំនិត​ជាច្រើន​របស់វៀត​ណាមត្រូវ​បាន​ទទួល ស្គា​ល់និងអនុវត្តយ៉ាងទូលា​យ។ ហើយកិច្ចសហប្រតិ​បត្តិការ​សេដ្ឋកិច្ចក៏​ជា ចំណុច​ភ្លឺក្នុង​ដំណើរ​ការ​វៀត​​ណាម ចូលរួមក​សាង​សហគមន៍​អាស៊ាន​ផង​ដែរ​”។

ក្នុងការ​កសាងសហគមន៍វប្បធម៌​ សង្គម វៀតណាមសកម្ម​ចូលរួមរាល់ សកម្មភាព​ស្តីពីសិទ្ធិ​ការពារ​ផល​ប្រយោជន៍​​របស់ពលករ​ ពង្រីកនូវតួនាទីរប​ស់ ស្ត្រី កុមារនិង​យុវជនជាមួយបម្រែបម្រួលអា​កាសធាតុ​។
 
បន្តលទ្ធផល​ដែលទទួលបាន​នោះ ក្នុងឆ្នាំ២០១៨​ វៀតណាម​នឹង​ម្ចាស់ ការថែម​ទៀតក្នុង​ដំណើរការ​សហប្រតិបត្តិការ​ក្នុងអាស៊ាន​។ លោក Nguyen Quoc Dung បានអះអាងថែមទៀតថា៖
 
​“អនុវត្តប្រកប​ដោយប្រសិទ្ធភាព រាល់សកម្មភាពសហប្រតិបត្តិកា​រ អាស៊ាន ក្នុងបណ្តាផែនការមេ​នៃសសរទ្រូង​របស់​សហគមន៍​ ជាពិសេស បង្រួញគម្លាតអភិវឌ្ឍន៍ក្នុ​ងការអនុវត្តទស្សនវិស័យអាស៊ាន​២០២៥​។ រក្សា គោល​ជំហរ​រួម​របស់អាស៊ាន​អំពីបញ្ហាសមុទ្រខាងកើត ​និងផ្លាស់ប្តូរមតិអំ​ពី ស្ថានភាពលើ​សមុទ្រ​ខាង​កើត​នៅ​បណ្តា​វេទិកា​អាស៊ាន​និង​ដៃគូនា​នា”។
 
វៀតណាមនឹងរួមចំណែកនាំកិច្ច​សហប្រតិបត្តិការអាស៊ានជាមួយ​ដៃគូ នានាកាន់តែ​ស៊ីជម្រៅនិ​ង​បន្តត្រៀ​ម​ផែន​ការ​សម្រាប់ការទទួលតួនាទីជាប្រ ​ធានអាស៊ាននាឆ្នាំ២០​២០៕

 

តាម VOV5 - ​វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ