16/05/2016 10:03 GMT+7 Email Print Like 0

វៀតណាមចូលរួមមហោស្រពវប្បធម៌ប្រជាប្រិយនៅប្រទេសឆែក


វៀតណាមចូលរួមមហោស្រពវប្បធម៌ប្រជាប្រិយនៅប្រទេសឆែក

មហោស្រពវប្បធម៌ប្រជាប្រិយជនជាតិឆែកបានប្រព្រឹត្តទៅ នាថ្ងៃទី​១៤ ខែ​ឧសភា ឆ្នាំ២០១៦ នៅទីក្រុង​ Lovosic ប្រទេស​ឆែក​ដោយមាន​ការចូល​រួម​ របស់ជនជាតិ​ភាគ​តិចមកពីប្រទេស​ចំនួន៦ ដែល​ក្នុង​នោះមាន​វៀត​ណាម​ផង។ អ្នក​ស្រី Dinh Thu Trang សមាជិកក្លឹបសិល្បៈទី​ក្រុង Teplice បានឲ្យដឹងថា៖ “យើងខ្ញុំ​បាន​តំណាង​ឲ្យវៀត​ណាម ម​​ក​ទីនេះជួបប្រាស្រ័យ​ជាមួយជន​ជាតិភាគ តិចមួយចំនួននៅទីក្រុង Lovosice។ ដោយសំនៀងច្រៀង របាំ​កំសាន្ត របស់ ទាំង​ឪពុក ម្តាយនិងកូនចៅជំនាន់ទីពីរនិងទីបី នៅសាធារណរដ្ឋឆែកនោះ យើង​ខ្ញុំចង់នាំ​មកនូវ​អត្តសញ្ញា​ណជាតិ​របស់​ខ្លួន​ខិតមក​ជិត នឹងប្រជាជនឆែក រូមទាំង ផ្សព្វ​ផ្សាយទៅដល់​ប្រជាជន​ឆែកនូវ ​វប្បធម៌​របស់​ប្រទេស​វៀត​ណាម​ផង។ ខ្ញុំជឿជាក់​​ថា ប្រជាជនឆែកនឹងមានចំណាប់អារម្មណ៍ យ៉ាង​ខ្លាំង​ចំពោះ​កម្មវិធី​សម្តែង​របស់​​យើងខ្ញុំ”។

នាឆ្នាំ២០១៣ រដ្ឋាភិបាលប្រទេសឆែកបាន ទទួលស្គាល់សហគមន៍ជនវៀត​ណាម ជាជនជាតិទី១៤នៅប្រទេស​នេះ។ មហោស្រព​វប្បធម៌​ជនជាតិ​ភាគតិច នៅឆែកជាកត្តាសំខាន់សំដៅជួយសហ គមន៍​ជន​វៀត​ណាម​ធ្វើ​សមាហរ​ណកម្ម​កាន់​តែ​​ស៊ីជម្រៅទៅ​ នឹង​ប្រទេសសាមី៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ