15/10/2014 06:28 GMT+7 Email Print Like 0

វៀតណាមចូលរួមមហាសន្និបាត IPU លើកទី ១៣១ នៅទីក្រុង Geneva


នាយករដ្ឋមន្ត្រីវៀតណាមបានជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីប៉ែលហ្ស៊ិក (VOV)
សមាជិកសភាចំនួន ៨ រយនាក់មកពីប្រទេសចំនួន ១៤០ បានចូលរួម មហាសន្និបាត ក្រុម ប្រឹក្សាសម្ព័ន្ធភាពសភាអន្តរជាតិ (IPU) លើកទី ១៣១ ដែលប្រព្រឹត្តទៅចាប់​ពីថ្ងៃទី ១២ ដល់ទី ១៦​ ខែតុលា នៅទីក្រុង Geneva ស្វីស។

គណៈប្រតិភូវៀតណាមដឹកនាំដោយអនុប្រធានរដ្ឋសភា លោកស្រី Tong Thi Phong បាន​​​ចូល​រួម​ សកម្មភាព​នានាក្នុងក្របខ័ណ្ឌ IPU លើកនេះ។ នាថ្ងៃទី ១២ ខែតុលាឆ្នាំ២០១៤ សម័យប្រជុំ របស់​​សមាជិកាសភា IPU បានវាយតំលៃវិភាគបណ្ដាសកម្មភាព និងការជះឥទ្ធិពល​របស់​អង្គការ​​ទៅ​លើដំណើរការបង្កើនការចូលរួមរបស់នារីក្នុងជីវភាពនយោបាយ។​

មុននោះ នាថ្ងៃទី១០ និងថ្ងៃទី១១ខែតុលា សន្និសីទ IPU ពិភពលោក​ទាំងមូល​សំរាប់​សមាជិក​សភា​​​​​វ័យក្មេង​ត្រូវបានរៀបចំឡើង។ បណ្ដាជនចូលរួមសន្និសិទបានអំពាវនាវ​ឲ្យបញ្ជូនអប់រំ​នយោបាយក្នុងបណ្ដាកម្មវិធីបង្រៀននៅសាលារៀន ព្រមទាំងលើកទឹក​ចិត្តការចូលរួម​របស់​យុវជន​​ក្នុងការនាំចេញសេចក្តីសម្រេចនយោបាយថ្នាក់ជាតិ និង​អន្តរជាតិរួមមាន​បណ្ដា​គោល​ដៅ​អភិវឌ្ឍន៍ដ៏ចីរភាព (SDG) ដែលនឹងជំនួសឲ្យបណ្ដាគោលដៅអភិវឌ្ឍន៍សហវត្ស (MDG) ក្រោយឆ្នាំ ២០១៥៕
តាមVOV5 - វិទ្យុសម្លេងវៀតណាម
បណ្តាព័ត៌មានបានផ្សាយ