20/09/2016 10:06 GMT+7 Email Print Like 0

វៀតណាមចូលរួមមហាសន្និបាតសហព័ន្ធនារីប្រជាធិបតេយ្យអន្តរជាតិនៅកូឡុំប៊ី


វៀតណាមចូលរួមមហាសន្និបាតសហព័ន្ធនារីប្រជាធិបតេយ្យអន្តរជាតិនៅកូឡុំប៊ី

ចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៦ នៅរដ្ឋធានី Bogota ប្រទេសកូឡុំប៊ី​បាន​ប្រព្រឹត្ត​ទៅ​មហា​សន្និបាត​សហព័ន្ធ​នារីប្រជា​ធិបតេយ្យអន្តរជាតិ​ លើក​ទី១៦​ដោយ​ប្រធានបទ “នារី​សាមគ្គី ដើម្បី​សន្តិភាព និង​តស៊ូ​ប្រឆាំង​លទ្ធិចក្រ​ពត្តិ​និយម”​។ ថ្លែ​ងមតិនៅមហា​សន្និបាត​នេះ អនុ​ប្រធាន​អចិន្ត្រៃយ៍​នៃសម្ព័ន្ធ​សមាគម​នារី​វៀត​​ណាម​ លោកស្រី Hoang Thi Ai Nhien បានសង្កត់ធ្ងន់​ថា សម្ព័ន្ធ​សមាគមនារីវៀត​ណាម​ត្រៀម​ជាស្រេច​ជាអង្គការ​សមាជិកមាន​ការទទួល​ខុសត្រូវ ក្នុងសហព័ន្ធ​សកម្មចែក​រំលែកបទពិសោធន៍ និងសាមគ្គី តភ្ជាប់​អង្គការ​នារីជឿន​លឿន​ លើពិភព​លោក។ ដោយស្មារតីម្ចា​ស់ការនិង​សកម្ម គណៈ​ប្រតិភូនៃ​សម្ព័ន្ធសមាគ​មនារី​វៀត​​ណាម បានមានបទអន្តរាគមន៍នៅ​ក្នុងសិក្ខាសាលា ស្តីពីបម្រែ​បម្រួល​អាកាសធាតុ​និងនាំចេញ​សំណើរ​គាំទ្រ​សន្តិភាព​ ស្ថិរភាព និង គោរពច្បាប់អន្តរជាតិលើសមុទ្រ​ខាង​កើតផង​ដែរ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ