12/05/2017 08:40 GMT+7 Email Print Like 0

វៀតណាមចូលរួមពិធីបុណ្យវិសាខបូជាពុទ្ធសាសនារបស់ អ.ស.ប.


វៀតណាមចូលរួមពិធីបុណ្យវិសាខបូជាពុទ្ធសាសនារបស់ អ.ស.ប.

នាថ្ងៃទី ១០ ខែឧសភា ឆ្នាំ២០១៧ មហាសន្និបាត អ.ស.ប. បានរៀបចំពិធីបុណ្យ វិសាខបូជាអន្តរជាតិដោយមានការ​ចូលរួមរបស់ឯកអគ្គរដ្ឋទូតតំណាងនៃប្រទសជាសមាជិក អ.ស.ប. រួមជាមួយពុទ្ធសាសនិកនៅគ្រប់ទិសទីចំ​នួន​៥០០ នាក់។ ថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅ អ.ស.ប. លោកស្រី Nguyen Phuong Nga បាន​វាយតំលៃថា៖ ពិធីបុណ្យវិសាខបូជាអន្តរជាតិមិនត្រឹមតែជាពិធី រំលឹកខួបអនុស្សវរីយ៍ទិវាកំណើតព្រះពុទ្ធ ប៉ុណ្ណោះ​ទេ ថែមទាំង លើកដម្កើង ដំបូន្មានរបស់ព្រះពុទ្ធនៅមានតំលៃរហូតមកដល់ពេលនេះទៀតផង។ ពុទ្ធសាសនិក​វៀតណាមបានរួមចំណែកយ៉ាងសកម្មក្នុងបុព្ធហេតុសន្តិភាពឯករាជ្យនិងឯកភាពប្រជាជាតិកសាងនិងការពារ​មាតុប្រទេស៕ 

តាម VOV5 - វិទ្យុសម្លេង​វៀតណាម
បណ្តាព័ត៌មានបានផ្សាយ