29/05/2017 10:26 GMT+7 Email Print Like 0

វៀតណាមចូលរួមពិធីបុណ្យវប្បធម៌បណ្ដាជនជាតិភាគតិចនៅឆែកឆ្នាំ២០១៧


 
ឈូតសម្ដែងមួយរបស់ក្រុមវៀតណាមនៅពិធីបុណ្យ (រូបថត៖VOV

ពិធីបុណ្យវប្បធម៌បណ្ដាជនជាតិភាគតិចលើទូទាំងប្រទេសឆែក លើកទី១៩ បានប្រារព្ធឡើងនាថ្ងៃទី២៧ ខែឧសភា ឆ្នាំ​២០១៧ នៅរដ្ឋធានី Praha ដោយមាន ការចូលរួមរបស់សមាគមន៍ជនបរទេសនានានៅឆែក ដែល​ក្នុងនោះមានវៀត ណាមផង។នៅទីនេះ ក្រុមវៀតណាមបានចូលរួមសំដែងសម្លៀកបំពាក់ជនជាតិ សំដែង​ចម្រៀងរបាំនិងពិធីចូលរូបដែលទើបនឹងបានអង្គការ UNESCO ទទួល ស្គាល់ជាបេតិ​កភ័ណ្ឌវប្បធម៌អ​រូបិយ​របស់​មនុស្សលោក។
 
ពិធីបុណ្យវប្បធម៌បណ្ដាជនជាតិភាគតិច លើទូទាំងប្រទេសឆែកត្រូវបានរៀបចំឡើងជាលើក ដំបូងកាលពីឆ្នាំ១៩៩៩​សំដៅលើកតម្កើងតំលៃវប្បធម៌ ហើយ ជំរុញការ​ជួបប្រាស្រ័យ​និងបង្កើនសាមគ្គីភាព រវាងបណ្ដា​ជនជាតិ​ភាគ​តិច​ដែល កំពុងរ​ស់នៅលើដែន​ដីឆែក៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ