25/05/2015 10:14 GMT+7 Email Print Like 0

វៀតណាមចូលរួមពិធីបុណ្យពណ៌ចម្រុះអាស៊ាន២០១៥នៅម៉ាឡេស៊ី


វៀតណាមចូលរួមពិធីបុណ្យពណ៌ចម្រុះអាស៊ាន២០១៥នៅម៉ាឡេស៊ី

ពិធីបុណ្យ​ពណ៌ចម្រុះ​អាស៊ាន​២០១៥ ត្រូវ​បានរៀប​ចំឡើង​នាថ្ងៃទី​២៣ខែឧសភាឆ្នាំ​២០១៥​ នៅទីក្រុ​ង Putra Jaya របស់​ម៉ាឡេស៊ី ដោយ​មានការ​ចូលរួម​របស់​មជ្ឈដ្ឋាន​អ្នកវ័យ​ក្មេង នៃប្រទេស​ជាសមាជិក​អាស៊ានទាំ​ង១០ ដែល​ក្នុងនោះមាន​វៀត​ណាម​ផង។ ពិធីបុណ្យនេះ​ត្រូវបាន​ក្រសួង​យុវជន​និងកីឡាម៉ា​ឡេស៊ីរៀប​ចំឡើ​ង ដើម្បី​បង្កើន​ការ​ផ្លាស់​ប្តូរ​វប្បធម៌ ជួប​ប្រាស្រ័យរ​វាងយុវជន​នៃបណ្ដាប្រទេស​អាស៊ាន ឆ្ពោះ​ទៅសហគមន៍​អាស៊ាន​១។ សកម្ម​ភាព​នៅ​ពិធីបុណ្យនេះ​ រួមមាន៖ ការ​សម្ដែង​បទ​ចំរៀងប្រជា​ប្រិយ ការផ្សព្វ​ផ្សាយ​វប្បធម៌ ទេសចរណ៍ និងម្ហូប​អាហារ។

នៅ​ស្តង់​ទំនិញ​វៀត​ណាម ស្ថានទូត​វៀតណាម​បានតាំង​បង្ហាញនូវ​ឯកសារ​បោះពុម្ភ ផ្សព្វ​ផ្សាយរូប​ភាពទឹក​ដី មនុ​ស្ស​វៀត​ណាម និងឧទ្ទេសនាម​អំពីបណ្ដា​មុខ​ម្ហូបអាហារ​ប្រពៃណី​វៀត​ណាមទៀត​ផង៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ