14/12/2015 09:51 GMT+7 Email Print Like 0

វៀតណាមចូលរួមពិធីនបុណ្យសមុទ្រកម្ពុជា២០១៥

មហោស្រពសមុទ្រកម្ពុជា (Festival Sea Cambodia) ២០១៥ ដោយ​ប្រធានបទ “សមុទ្រស្រស់បំព្រង់ សេដ្ឋកិច្ចខ្លាំងក្លា” បាន​បើក​ នាថ្ងៃទី១១ខែធ្នូឆ្នាំ២០១៥​ នៅ​ទីក្រុង​សមុទ្រ​កំពត់​ក្នុង​ខេត្ត​កំពត់​ប្រទេស​កម្ពុជា​។ ចូល​រួម​ក្នុងពិធី​បុណ្យនេះ មានក្រុមហ៊ុនទេសចរណ៍របស់​កម្ពុជា វៀតណាម ឥណ្ឌូនេស៊ី ថៃនិង​ម៉ាឡេស៊ី រួម​ទាំង​ភ្ញៀវ​ទេសចរ​ក្នុង​ប្រទេស និងអន្តរជាតិរាប់ពាន់នាក់។ ក្នុងរយៈពេល៣​ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី១១ដល់​ថ្ងៃទី១៣ខែ​ធ្នូឆ្នាំ​២០១៥​ បាន​​ប្រព្រឹត្តទៅសកម្មភាពផុលផសជា ច្រើនដូច​ជាកម្មវិធីសិល្បៈ ឬប្រឡងប្រណាំង​ទូកជាដើម។ ខេត្ត Kien Giang Long An Can Tho បានចូលរួមពិធីបុណ្យសមុទ្រឆ្នាំនេះ ដោយមានស្តង់ទំនិញឧទ្ទេសនាម អំពី​វិស័យ​ទេសចរណ៍​ សំដៅឆ្ពោះទៅការតភ្ជាប់ទេសចរណ៍រវាងតំបន់នានា របស់​វៀតណាម​ជាមួយ​កម្ពុជា​និង​ប្រទេស​ដទៃ​ក្នុង​តំបន់​៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ