04/11/2015 09:19 GMT+7 Email Print Like 0

វៀតណាមចូលរួមផ្សារណាត់អន្តរជាតិហាវានា

នាថ្ងៃទី២ខែ​វិច្ចិកាឆ្នាំ២០១៥​ ផ្សារណាត់អន្តរជាតិហាវានាលើក​ទី៣៣-FIHAV ២០១៥បានប្រារព្ធ​ឡើង​ជា​ផ្លូវ​ការ​ដោយ​មាន​ការ​ចូលរួម​របស់​អង្គភាព​អាជីវកម្មមកពី​ប្រទេស និងតំបន់ដែនដីចំនួន៧០លើ​ពិភពលោក ក្នុង​នោះ​មាន​វៀត​ណាម​ផង​។ ថ្លែង​មតិបើកកម្មវិធី រដ្ឋមន្រ្តីពាណិជ្ជកម្មនិងវិនិយោគបរទេស​គុយបា លោកRodrigo Malmierca បាន​សង្កត់​ធ្ងន់​ថា បរិមាណអង្គភាពអាជីវកម្ម​ច្រើន​បំផុត ក្នុងអំឡុង១៥ឆ្នាំកន្លង​ទៅ ចូលរួម​ផ្សារ​ណាត់​លើក​នេះគឺ​ជា​ភ័ស្តុតាង​ នៃការយកចិត្តទុកដាក់និងទំនុក​ទុកចិត្តកាន់​តែកើន​ឡើង របស់សហគមន៍អន្តរជាតិចំពោះ​ទីផ្សារ​គុយបា។ តាម​កម្មវិធីនៃផ្សារណាត់​ឆ្នាំនេះ ក្នុងរយៈពេល២ថ្ងៃគឺថ្ងៃទី៣និងថ្ងៃទី៤ខែ​វិច្ចិកា នឹង​ប្រព្រឹត្ត​ទៅព្រឹត្តិការណ៍​ទិវា​វៀត​ណាម ​និង​សិក្ខាសាលាអង្គភាពអាជីវកម្មគុយបា-​វៀតណាម៕
 

តាម VOV5- វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ