20/11/2017 09:26 GMT+7 Email Print Like 0

វៀតណាមចូលរួមផ្សារណាត់ស្បៀងអាហារធំបំផុតនៃតំបន់អាស៊ី-ប៉ាស៊ីហ្វិក


  ស្តង់ទំនិញរបស់វៀតណាមក្នុងផ្សារណាត់ APFE (រូបថត៖ Vietnam+)

ផ្សារណាត់ស្បៀងអាហារតំបន់អាស៊ី​-ប៉ាស៊ីហ្វិក (APFE) ឆ្នាំ២០១៧បានប្រា រព្ធជាផ្លូវការ​នៅមជ្ឈមណ្ឌល​ពិព័រណ៍​អន្តរជាតិ​សឹង្ហបុរី។ នេះជាផ្សារណាត់មួយក្នុង​ ចំណោម​ផ្សារណាត់​អំពីស្បៀង​អាហារ​ដោយ​ទ្រង់​ទ្រាយ​ធំបំផុត​ក្នុង​តំបន់។

APFE ឆ្នាំនេះទាក់ទាញការចូលរួមរ​បស់ប្រទេស និងតំបន់ដែនដីចំនួន១០ ដែលមាន​ឧត្តមភាព​អំពីផលិតកម្ម​កសិ រុក្ខ ជល​ផលនិងស្បៀង​អាហារដូច​ជាចិ​ន ឥណ្ឌា ឥណ្ឌូនេស៊ី ​កូរ៉េខាងត្បូង ម៉ាឡេស៊ី ជ​ប៉ុន អូស្ត្រាលី ថៃ វៀ​តណាម​និង​តៃវ៉ាន់ (ចិន) ជាមួយស្តង់ទំនិ​ញប្រមាណ២០០​ស្តង់។​
 
ឆ្នាំនេះ វៀតណាមមានសហគ្រាសជាង​១០អង្គភាពចំណុះវិស័យក​សិផល និងស្បៀងអាហារ​ចូលរួម​ឧទ្ទេសនាម​អំពីផលិតផល​ជាច្រើនដូច​ជាអង្ករ កាហ្វេ ជលផល បន្លែ​ផ្លែ ជាដើម។ នេះជាឱកាសល្អ​ដើម្បីសហគ្រាសកសិផល​ជលផលវៀត​ ណា​មស្វែងរកនិងបើកទូលាយទំនា​ក់ទំនងអាជីវកម្ម ជាមួយ​ដៃគូជា​ច្រើនក្នុងតំបន់។ APFE ប្រព្រឹត្ត​​ទៅដល់ថ្ងៃ​ទី២០ ខែ​វិច្ឆិកា៕

 

តាម VOV5 - វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ