03/12/2016 06:56 GMT+7 Email Print Like 0

វៀតណាមចូលរួមផ្សារណាត់សម្បុរសធម៌នៅឥណ្ឌូនេស៊ី


វៀតណាមចូលរួមផ្សារណាត់សម្បុរសធម៌នៅឥណ្ឌូនេស៊ី

ក្លិបនារីអន្តរជាតិ ( WIC) នៅទីក្រុង Jakata (ឥណ្ឌូនេស៊ី) ​បាន​រៀបចំផ្សារណាត់អន្តរជាតិសម្បុរសធម៌  ២០១៦  ចាប់ពីថ្ងៃទី៣០វិច្ឆិកា ដល់ថ្ងៃទី​១ ខែធ្នូ ឆ្នាំ២០១៦ នៅទីក្រុង Jakata។ សកម្មភាពប្រចាំឆ្នាំនេះ បានទាក់ទាញការចូលរួមរបស់ក្រុមអង្គទូត សហគមន៍ជនបរទេស និងអង្គភាពអាជីវកម្មឥណ្ឌូនេស៊ី ដើម្បី​កសាងមូល​និធិ​ជួយ​សកម្មភាពសម្បុរសធម៌។ ចូលរួមផ្សារណាត់លើកនេះ​មានស្តង់ទំនិញចំនួន៦០ របស់ស្ថានទូតចំនួន ៦០ និងអង្គភាពអាជីវកម្មឥណ្ឌូនេស៊ីចំនួន២០០។ ស្តង់ទំនិញរបស់ស្ថានទូតវៀតណាមបានទាក់ទាញការយកចិត្តទុក​ដាក់​ជាច្រើនរបស់អតិថិជនដោយបានឧទ្ទេសនាមនិងលក់ផលិតផលសិប្បកម្ម​វិចិត្រសិល្បៈ និងម្ហូបអាហារ​ ភេសជ្ជៈ​​៕

តាម VOV5-វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ