15/12/2015 09:33 GMT+7 Email Print Like 0

វៀតណាមចូលរួមផ្សារណាត់សប្បុរសធម៌អន្តរជាតិនៅឥណ្ឌា


ស្ងង់ទំនិញរបស់វៀតណាមនៅផ្សារណាត់ (រូបថត៖TTXVN)

នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៥ ផ្សារណាត់សប្បុរសធម៌អន្តរជាតិ Bazaar បានប្រព្រឹត្ត​ទៅ​នៅរដ្ឋធានី ញូវ​ដេលី​ប្រទេស​ឥណ្ឌា​ដោយ​មាន​ការចូល​រួម​យ៉ាងច្រើន កុះកររបស់​ស្ថានទូត នៃ​ប្រទេស​នានា​រួម​ជាមួយ​ភ្ញៀវ​ទស្សនា​រាប់​ពាន់​នាក់​។ នៅទី​នេះ ស្ដង់​ទំនិញរបស់វៀតណាមដែលឧទ្ទេសនាម អំពីផលិតផលសិប្បកម្មវិចិត្រសិល្បៈដ៏​សម្បូរ​បែប បាន​ទាក់​ទាញ​ភ្ញៀវ​ជាច្រើន មកទស្សនានិងទិញទំនិញ។ភ្ញៀវទស្សនា​មាន​ការចាប់​អា រម្មណ៍​យ៉ាង​ខ្លាំង​ចំពោះ​ម្ហូប​អាហារ​ដ៏ពិសេស ចំនួនពីរដែលពោរ​ពេញទៅ ដោយស្មារតីរបស់ប្រជាជាតិវៀតណាម​នោះគឺ ហ្វ៊ និង​ណែម​ចៀន​។ ផ្សារ​ណាត់ សប្បុរធម៌អន្តរជាតិ Bazaar ជាសកម្មភាពរបស់អង្គទូតប្រចាំនៅឥណ្ឌាដែល​ត្រូវ បានរៀប​ចំឡើង​ជារៀង​រាល់ចុងឆ្នាំ ដោយសមាគមន៍នារីនៃប្លុកសម្បូររុងរឿង​រួមនៅ ញូវដេលី៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

 

បណ្តាព័ត៌មានបានផ្សាយ