19/04/2018 09:59 GMT+7 Email Print Like 0

វៀតណាមចូលរួមផ្សារណាត់សប្បុរសធម៌របស់សមាគមនារីអាស៊ី-ប៉ាស៊ីហ្វិក


 វៀតណាមចូលរួមផ្សារណាត់សប្បុរសធម៌របស់សមាគមនារីអាស៊ី-ប៉ាស៊ីហ្វិក

នាថ្ងៃទី១៨ ខែមេសា ​ឆ្នាំ​២០១៨ ​សមាគមនារីអាស៊ី-ប៉ាស៊ី​ហ្វិក ​(ALFS) បានរៀបចំផ្សារណា​ត់ សប្បុរសធម៌​លើក​ទី​ ៤២ នៅរ​ដ្ឋធានី​តូក្យូ។

អញ្ជើញ​ចូលរួមមានវត្តមានសមាគមនារី​ពីបណ្តាស្ថានទូត ដែលជាសមាជិករបស់ AL​FS ក្នុងនោះមានស្ថានទូ​ត វៀតណាម​ប្រចាំនៅ​ជប៉ុន។​ ឆ្នាំនេះ សនាគមនារីនៃស្ថានទូត ​វៀតណាមមានស្តង់ទំនិញ​ចំនួន​ ២ ​ស្តង់ ក្នុងនោះ​មាន ស្ត​ង់តាំងបង្ហាញផលិតផលសិប្បកម្ម ​ប្រពៃណី​វៀត​ណាម ​និង ស្តង់មួយ​ទៀត​ដែល​តាំងបង្ហាញ​នូវវប្បធម៌​ម្ហូបអាហារ​ប្រពៃណី​ វៀតណាម​ផងដែរ​។

នា​បច្ចុប្បន្ន ALFS មានសមាជិកចំនួន ៤០​០ នាក់ ដែលភាគច្រើនជា​ភរិយារបស់​មន្ត្រី និងថ្នាក់ដឹក​នាំសហគ្រាស​ធំនៅជប៉ុន​ រួម​ទាំង ឯកអគ្គរដ្ឋទូតជាស្ត្រី​ ភរិយារ​បស់ឯក​អគ្គរដ្ឋទូត នានា ​និង​បណ្តា​មន្ត្រីជា​ស្រ្តី​នៃស្ថាន​ទូត​ទាំង​​២៥ នៅ​តំបន់អាស៊ី​-ប៉ាស៊ីហ្វិកប្រចាំនៅជប៉ុន​៕

 

តាម VOV5 - ​វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ