13/03/2015 11:02 GMT+7 Email Print Like 0

វៀតណាមចូលរួមផ្សារណាត់ពាណិជ្ជកម្មនៅខេត្តកំពង់ស្ពឺ (កម្ពុជា)

នាថ្ងៃទី ១១ ខែមិនា ឆ្នាំ២០១៥  ផ្សារណាត់ពាណិជ្ជកម្មខេត្តកំពង់ស្ពឺឆ្នាំ ២០១៥ បានបើកនៅខេត្តកំពង់​ស្ពឺ​របស់​កម្ពុជា​។ ថ្លែងមតិនៅពិធីបើក រដ្ឋមន្ត្រីក្រសួង ពាណិជ្ជកម្មកម្ពុជា លោក ស៊ុន ចាន់ថុល បានវាយ​តំលៃ​ខ្ពស់ចំ​ពោះ​ការ​ចូលរួម​របស់ អង្គភាពអាជីវកម្មវៀតណាមក្នុងផ្សារណាត់លើកនេះ ព្រមទាំង បង្កើតឱកាសពន្លឿន ស្វែងយល់​​សំដៅបង្កើន​កិច្ចសហប្រតិបត្តិការ​វិនិយោគរវាងបណ្ដាអង្គភាពអាជីវកម្ម កម្ពុជាជាមួយ​អង្គភាព​អាជីវកម្ម​ខេត្ត  Vinh Long (ភាគខាងត្បូងវៀតណាម)។ វត្តមាននៃអង្គភាពអាជីវកម្មខេត្ត Vinh Long នៅផ្សារ​ណាត់​លើកនេះគឺជាភស្តុ តាងនៃការខំប្រឹងប្រែងរបស់រដ្ឋអំណាចតំបន់ខេត្តទាំង ២ ក្នុងការពង្រឹងទំនាក់ ទំនង​សហ​ប្រតិបត្តិការមិត្តភាពសាមគ្គីភាពប្រពៃណីដើម្បីការអភិវឌ្ឍន៍រួមរវាងខេត្តទាំង ២ និយាយរួយ រវាងកម្ពុជានិងវៀតណាម និយាយដោយឡែក។ ផ្សារណាត់ ពាណិជ្ជកម្មខេត្តកំពង់ស្ពឺប្រព្រឹត្តទៅក្នុងរយៈពេល ៣​ ថ្ងៃ ដោយមានការចូលរួមរបស់ស្តង់ទំនិញចំនួន ៨០ ស្តង់របស់វៀតណាមនិងកម្ពុជា៕
 
តាម​ VOV5 – វិទ្យុសម្លេង​វៀតណាម
បណ្តាព័ត៌មានបានផ្សាយ