17/12/2015 09:49 GMT+7 Email Print Like 0

វៀតណាមចូលរួមផ្សារណាត់នាំចេញនាំចូលនៅព្រះរាជាណាចក្រកម្ពុជា


វៀតណាមចូលរួមផ្សារណាត់នាំចេញនាំចូលនៅព្រះរាជាណាចក្រកម្ពុជា (Image: VNA)

ចាប់ពីថ្ងៃទី ១៥ ដល់ទី ១៨ ខែធ្នូ ឆ្នាំ២០១៥ នៅមជ្ឈមណ្ឌលតាំងពិពណ៌​ផ្សារ​ណាត់​កោះ​ពេជ្រ ​នៅ​រាជ​ធានី​ភ្នំពេញ​របស់​កម្ពុជា​ប្រព្រឹត្តទៅ «ផ្សារណាត់​នាំ​ចេញ​នាំចូល និងខេត្តមួយមានផលិតផលមួយឆ្នាំ​២០១៥» ដោយ​មាន​ការចូលរួមរបស់ក្រុមហ៊ុនកម្ពុជា និងបរទេសមកពីវៀតណាមចិនថៃ ជប៉ុន​ឥណ្ឌូណេស៊ី មីយ៉ាន់ម៉ាជា​ដើម។ វៀត​ណាម​ចូលរួមផ្សារណាត់លើកនេះ​ ដោយមានស្តង់ទំនិញចំនួន​២០ ស្តង់។ មុខ​ទំនិញ​តាំង​បង្ហាញ​លើក​នេះ​របស់​ក្រុម ហ៊ុនវៀតណាមភាគច្រើន គឺម្ហូបអាហារនំនិងស្ករគ្រាប់គ្រឿងប្រើប្រាស់​គ្រឿង​អេឡិកត្រូវនិក​។ល។ ក្នុង​កាលៈ​ទេសៈ សហគមន៍សេដ្ឋកិច្ចអាស៊ាន​ (AEC) នឹង ត្រូវបានបង្កើតជាផ្លូវការនាចុងឆ្នាំ ២០១៥ ផ្សារ​ណាត់​លើក​នេះ​គឺ​ជាឱកាសល្អដើម្បី បណ្ដាអង្គភាពអាជីវកម្មវៀតណាម បើកទូលាយទីផ្សាជំរុញ​ការនាំចេញ។ ព្រមទាំង នេះក៏​ជាឱកាសជំរុញការផ្លាស់ប្តូរពាណិជ្ជកម្ម រវាង​ក្រុមហ៊ុន​វៀត​ណាម​ជាមួយ​ដៃ​គូ​កម្ពុជា​ និង​ដៃ​គូ​បរទេស​ទៀត​ផង៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ