21/03/2015 14:39 GMT+7 Email Print Like 0

វៀតណាមចូលរួមទិវាFrancophonieអន្តរជាតិនៅអាហ្សង់ទីន

ស្តងទំនិញរបស់ស្ថានទូតវៀតណាមទាក់ទាញការយកចិត្តទុកដាក់របស់អ្នកចូលរួម (រូបថត៖TTXVN)

ក្នុងឱកាសទិវាFrancophonieអន្តរជាតិ នាថ្ងៃទី១៩ ខែមិនាឆ្នាំ២០១៥ ស្ថានទូតវៀត​ណាមប្រ​ចាំនៅអាហ្ស​ង់ទី​ន​ រួមជាមួយ​ស្ថាប័នតំណាងចំនួន៣០នៃបណ្ដាប្រទេ​សជា​សមាជិកសហគ​មន៍Francophonieប្រចាំ​នៅ​ប្រទេ​ស​​អា​មេរិក​ខាងត្បូងនេះ បានរៀ​ប​ចំសកម្មភាពជាច្រើននៅរដ្ឋ​ធានី Buenos Aires ដូចជាកម្មវិធី​សិល្បៈ ការ​តាំង​ពិព័រណ៍ បង្ហាញខ្សែភាព​យន្ត និងឧទ្ទេសនាមអំពីម្ហូបអាហារ​ជាដើម។ ស្ថានទូតវៀត​ណាម​ក៏បាន​រៀបចំ​ការតាំង​បង្ហាញ​សៀវភៅ ទស្សនា​វដ្តី និងរូបថត សិល្បៈ ផ្សព្វផ្សាយ​អំពីទឹកដី មនុស្ស​និងសក្ដានុភាព​ទេសចរណ៍​ផង​ដែរ។ ជាពិសេស កម្មវិធីសម្ដែង​អាវផាយបានទាក់ទាញការចំណាប់អារម្មណ៍​យ៉ាង ខ្លាំង​របស់​សាធារ​ណ​ជន៕

តាមVOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ