27/10/2014 09:56 GMT+7 Email Print Like 0

វៀតណាមចូលរួមទិវាម្ហូបអាហារអាស៊ាន នៅអេហ្ស៊ីប


វៀតណាមចូលរួមទិវាម្ហូបអាហារអាស៊ាននៅអេហ្ស៊ីប

ណែមចៀន ហ្វឿសាច់គោ របស់វៀតណាម និងមុខម្ហូបអាហារល្បី​ឈ្មោះរបស់​ប្រទេស​ ជា​សមាជិក​អាស៊ាន បានឧទ្ទេសនាមដល់មិត្តភក្តិ​អេហ្ស៊ីបជាច្រើនកុះករ ក្នុង​ទិវាម្ហូបអាហា​រ​អា​ស៊ាន​​​ ដែលប្រព្រឹត្តទៅនាថ្ងៃទី២៥ តុលា នៅទីក្រុងគែ។ ភារធារីស្ថានទូតវៀតណាម ប្រចាំ​នៅ​អេហ្ស៊ីប​ លោក Nguyen Hong Son បានអោយដឹងថា៖ នេះគឺជា​សកម្មភាពជាប្រចាំឆ្នាំ ដោយ​គណៈ​កម្មាធិការអាស៊ានប្រចាំនៅទីក្រុងគែ​រៀបចំឡើង ដើម្បីឧទ្ទេសនាម និងផ្សព្វផ្សាយ​អត្តសញ្ញាណ​វប្បធម៌ម្ហូបអាហារនៃបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ ទៅកាន់មិត្តភក្តិអន្តរជាតិ ជា​បង្កើន​ស្មារតីសាមគ្គីភាព ការយល់ដឹងគ្នាទៅវិញទOមករវាងបណ្ដាប្រទេស ជាសមាជិកអា​ស៊ាន​​ ឆ្ពោះទៅការកសាងសហគមន៍អាស៊ាន នាឆ្នាំ ២០១៥៕

តាមVOV5-វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ