12/09/2016 11:39 GMT+7 Email Print Like 0

វៀតណាមចូលរួមទិវាបុណ្យកាសែតមនុស្សធម៌លើកទី៨៦នៅបារាំង


វៀតណាមចូលរួមទិវាបុណ្យកាសែតមនុស្សធម៌លើកទី៨៦នៅបារាំង

​ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងនាពេលថ្មីៗនេះ នៅទីក្រុង​បារីស។ ក្នុងបរិវេណ ៦០០ ម៉ែត្រក្រឡា គណៈប្រតិភូវៀតណាមបានឧទ្ទេសនាម​នូវ​សមិទ្ធិផលលែចធ្លោរបស់វៀតណាម ក្នុងរយៈពេល ៧១ ឆ្នាំ​កសាងនិងអភិវឌ្ឍន៍​ ជាពិ​សេស​គឺ ៣០ ឆ្នាំផ្លាស់ប្តូរថ្មី។ ថ្លែងមតិនៅទីនេះលោក Phan Duy Hien អគ្គនិពន្ធ​នាយកកាសែត Nhan Dan បានវាយ​តំលៃថា៖នេះគឺជាឱកាសមួយដើម្បី​អះអាងនូវចំណងសាមគ្គីភាពស្មោះត្រង់រវាង​ប្រជាជនវៀតណាមនិង​ប្រជាជន​​បារាំង។

លោក Denis Rondepierre សមាជិកការិយាល័យនយោបាយ គណបក្ស​កម្មុយ​នីស្តបារាំងបានចាត់ទុកថា៖​ ការចូលរួមជាប្រចាំឆ្នាំរបស់បក្សកម្មុយនីស្ត​វៀតណាមនិងកាសែតប្រជាជននិងសមាគមកាសែតមនុស្សធម៌ ដើរតួនាទីដ៏​សែនសំខាន់ រួមចំណែកសំខាន់ ក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនងរវាងបក្ស​ទាំងពីរនិងប្រជាជាតិទាំងពីរ៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ