18/11/2014 09:32 GMT+7 Email Print Like 0

វៀតណាមចូលរួមជំនួបអន្តរជាតិនៃបណ្ដាគណៈបក្សកុម្មុយនីស្តនិងពលករ


គណៈប្រតិភូបក្សកុម្មុយនីស្តវៀតណាមដឹកនាំដោយលោក Tran Dac Loi អនុប្រធានគណៈកម្មាធិការកិច្ចការបរទេសមជ្ឈឹមបានចូលរួមជំនួបមុខ (dangcongsan.vn)

ចាប់ពីថ្ងៃទី១៣ដល់១៥ ខែវិច្ឆកា ឆ្នាំ២០១៤ ជំនួបអន្តរជាតិលើកទី១៦​នៃបណ្ដា​គណៈបក្ស​កុម្មុយ​​នីស្ត​និងពលករបានប្រព្រឹត្តទៅនៅអេក្វាទ័រដោយប្រធានបទ តួនាតីរបស់បណ្ដាគណៈ​បក្សកុម្មុយ​នីស្តនិងពលករក្នុងការតស៊ូប្រឆាំងនឹងការជិះជាន់សង្កត់សង្កិនរបស់លិទ្ធិចក្រព័ទលិទ្ធិមូលធននិយម-មូល​ហេតុបង្កើតឡើងវិបត្តិ​សង្គ្រាម​និង​គាំទ្រកំលាំងហ្វាស់​ស៊ីត​ជាតិ​និយម​ប្រឆាំង​នឹង​សិទ្ធិ​របស់​ពលករនិងប្រជាជន បុព្វហេតុរំដោះសង្គមនិងប្រជាជាតិ ការអភិវឌ្ឍន៍នៃការតស៊ូវណ្ណនិងលិទ្ធិ​សង្គម​និយម។ ចូលរួមជំនួបមុខមានដំណាងរបស់គណៈបក្សចំនួន៥៣មកពីប្រទេស​ចំនួន៤២លើពិភ​ព​លោក​។

គណៈប្រតិភូបក្សកុម្មុយនីស្តវៀតណាមដឹកនាំដោយលោក Tran Dac Loi អនុប្រធានគណៈ​កម្មាធិការ​កិច្ចការបរទេសមជ្ឈឹមបានចូលរួមជំនួបមុខ។ អគ្គលេខាគណៈបក្សកុម្មុយនីស្តអេក្វា​ទ័រ​លោក​ Winston Alarcon ក្នុងពិធីជួប​សន្ទនាជាមួយគណៈប្រតិភូបានវាយតំលៃខ្ពស់ចំពោះការរួម​ចំណែ​ក​របស់គណៈប្រតិភូបក្សកុម្មុយ​នីស្តវៀតណាមនិងអះអាងថាចង់​បង្កើនថែមទៀត​ទំនាក់​ទំនង​ជាមួយ​​បក្សកុម្មុយនីស្តវៀតណាមនាពេលខាងមុខ៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ