វៀតណាមចូលរួមគមនាគមន៍ចីរភាពនៅអនុតំបន់ទន្លេមេគង្គបើកទូលាយ

វៀតណាមចូលរួមគមនាគមន៍ចីរភាពនៅអនុតំបន់ទន្លេមេគង្គបើកទូលាយ
នាយករដ្ឋមន្ត្រីរដ្ឋាភិបាលបានអនុញ្ញាត្តិអោយវៀតណាម ចូលរួមគំរោងការណ៍ជួយឧបត្ថម្ភបច្ចេកទេសតំបន់៖ វិនិយោគសេវាកម្មធម្មជាតិ និងគមនាគមន៍ចីរភាពក្នុងតំបន់ GMS ( អនុតំបន់ទន្លេមេគង្គបើកទូលាយ) -ស្រាវជ្រាវរូបសណ្ឋាននៅវៀតណាម ដោយធនាគារអភិវឌ្ឍន៍ទ្វីបអាស៊ី (ADB) ផ្តល់ជំនួយ។ គំរោងការណ៍នេះមានតំលៃចំនួន ៨០ហ្មឺនដុល្លារអាមេរិក ហើយបានអនុវត្តនៅប្រទេសជាច្រើន ហើយប្រភពទុនអនុវត្តធ្វើពិសោធនៅវៀតណាមគឺ៣៦ហ្មឺនដុល្លារអាមេរិក។ គោលដៅរបស់គំរោងការណ៍នេះគឺជួយឧបត្ថម្ភសិក្សាស្រាវជ្រាវការជះឥទ្ធិពលខាងសេដ្ឋកិច្ច និងសង្គមកិច្ចរបស់គំរោងការណ៍វិនិយោគផ្លូវគោក តួនាទីនៃការគូប្លង់ហេដ្ឋារចនាសម្ព័ន្ធទំនើប៕
តាមVOV5 - វិទ្យុសម្លេងវៀតណាម