30/08/2017 10:58 GMT+7 Email Print Like 0

វៀតណាមចូលរួមកិច្ចប្រជុំ SOM ជំរុញ TPP នៅក្នុងប្រទេសអូស្រ្តាលី


 វៀតណាមចូលរួមកិច្ចប្រជុំ SOM ជំរុញ TPP នៅក្នុងប្រទេសអូស្រ្តាលី 

កិច្ចប្រជុំរបស់បណ្ដាមន្ត្រីជាន់ខ្ពស់ (SOM)​ របស់ប្រទេសទាំង ​11 ដែល​ចូល​រួម​ក្នុង​កិច្ច​ព្រម​ព្រៀង​ដៃគូរ​អន្តរ​ប៉ាស៊ីហ្វិក​ (TPP) បានបើកនៅទីក្រុងស៊ី​ដនី  (ប្រទេស​អូស្ត្រាលី​) ដើម្បី​ស្វែង​រក​វិធី​ជំរុញ​កិច្ច​ព្រម​ព្រៀង​នេះ ​បន្ទាប់​​ពី​អាមេរិក​ដកខ្លួន​ចេញ ដើមឆ្នាំនេះ។

នារសៀល​ថ្ងៃទី២៨សីហាកិច្ច​ប្រជុំរបស់បណ្ដាមន្ត្រីជាន់ខ្ពស់ (SOM) របស់ប្រទេសទាំ​ង 11 ដែល​ចូលរួម​ក្នុងកិច្ច​ព្រមព្រៀង​ដៃគូរអន្តរប៉ាស៊ីហ្វិ​ក (TPP) ​បានបើក​នៅទីក្រុង​ស៊ីដនី​ (ប្រទេស​អូស្ត្រាលី)​ ដើម្បី​ស្វែង​រកវិធី​ជំរុញ​កិច្ចព្រម​ព្រៀងនេះ ​បន្ទាប់ពីអាមេរិក​ដកខ្លួនចេញ ​ដើម​ឆ្នាំនេះ។  គណៈប្រតិភូ​វៀត​ណាម​ ដឹក​នាំដោយ​អនុរដ្ឋមន្ត្រី​ក្រសួង​ឧស្សាហ ពាណិជ្ជកម្ម ​លោក Tran Quoc Khanh បានអញ្ជើញចូលរួ​មកិច្ច​ប្រជុំលើកនេះ។ ថ្លែង​សុន្ទរកថា​ស្វាគមន៍​ ប្រធានក្រុមចរចារនៃប្រទេសម្ចា​ស់ផ្ទះអូ​ស្ត្រាលី លោក Justin Brown មានគោលបំណ​ង​ថា៖​នឹង​សម្រេចបា​នការព្រមព្រៀងចុងក្រោយដើម្បី T​PPអាចចូល​ជាធរ​មាន​បន្ទាប់​ពី​សន្និសីទ​កំពូល​ នៃវេទិកា​សហប្រតិបត្តិ​ការសេដ្ឋកិច្ច​ អាស៊ី-ប៉ាស៊ីហ្វីក (APEC) នៅទីក្រុង D​a Nang (វៀតណាម)នាខែ​វិច្ឆិកាខា​ងមុខ។

ក្នុងរយៈពេល៣ថ្ងៃចាប់ពីថ្ងៃ​ទី ២៨ដល់ថ្ងៃទី ខែសីហា ក្រុ​មចរចារនៃ ប្រទេសទាំង១១​ បា​ន​ដំណើរការ​ចរចារ​ ដើម្បីស្វែង​រកវិធី​កែប្រែច្បាប់​ដើម​នៃកិច្ចព្រមព្រៀង TPP ឱ្យសមស្របនឹងស្ថានភាពជាក់​ស្តែងថ្មី។ ក្នុងកិច្ច​ប្រជុំកាល​ពីខែមុន​នៅទីក្រុងតូក្យូ (ប្រទេសជប៉ុន​) បណ្ដាប្រទេសចូលរួម​ចរចារ ​TPP បាន​ឯកភាព​ជំរុញកិច្ច​ព្រមព្រៀង​នេះចូលជា​ធរមាន​តាមក្របខ័ណ្ឌថ្មីមួយ៕

 

តាម​ VOV5 - វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ