20/02/2016 10:47 GMT+7 Email Print Like 0

វៀតណាមចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនៅសន្និសីទ Delhiលើកទី៨


អនុរដ្ឋមន្ត្រូីការបរទេសលោក Le Hoai Trung ថ្លែងមតិនៅក្នុងសន្និសីទ

កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនៃ​សន្និសីទ Delhi លើកទី៨ បានប្រព្រឹត្ត ទៅនារ​សៀលថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ២០១៦​នៅ​ក្រុង​​ញូវដេលី​ប្រទេសឥណ្ឌា។ អនុរដ្ឋមន្ត្រីការ បរទេសវៀតណាមលោក Le Hoai Trung ដឹក​នាំ​គណៈ​ប្រតិភូ​វៀត​ណាម​ ចូល​រួមកិច្ចប្រជុំនេះ នឹងមាន​បទថ្លែងមតិសំខាន់ៗផងដែរ។ ក្នុងបទថ្លែងមតិ​ លោក Le Hoai Trung បានលើក​ត្រដែតនូវចំណុច៤ “ខ” ដែល​សមាគម​ប្រជាជាតិអាស៊ីអាគ្នេយ៌(អាស៊ាន)និង​ឥណ្ឌា​អាច​សហប្រតិបត្តិ​ការ​ដើម្បី សម្របខ្លួនថែមទៀតចូលក្នុងខ្សែសង្វាក់តម្លៃ ក្នុងតំបន់និងបណ្តាញផលិត​កម្ម។ ទីមួយ​ ឥណ្ឌានិងអាស៊ានគប្បីខំប្រឹងប្រែងថែមទៀត ដើម្បីនាំចេញ​វិធានការជាក់ស្តែង សំដៅ​បង្ក​លក្ខណៈ​ងាយ​ស្រួល​សម្រាប់​វិស័យ ពាណិជ្ជ​កម្ម វិនិយោគនិងធ្វើអាជីវកម្មទ្វេភាគី។ ទីពីរ ឥណ្ឌានិ​ង​អាស៊ាន ត្រូវ​កំណត់ នូវ​វិស័យជាក់ស្តែងដែលមានប្រៀបខ្លាំង ដើម្បីធ្វើការប្រៀបធៀប។ ទី៣ ឥណ្ឌានិងអាស៊ាន​គប្បី​បង្កើន រាល់ការ​ចង​សម្ព័ន្ធសេដ្ឋកិច្ច ជាពិសេស​គឺវិធាន​ការជម្រុញពាណិជ្ជកម្ម។ ទី៤គឺផ្តោត​ទៅលើ​សារ​សំខាន់​ដែល​កាន់​តែកើន​ឡើង នៃទំនាក់ទំនងដៃគូយុទ្ធសាស្ត្រអាស៊ាន-ឥណ្ឌានាប៉ុន្មានឆ្នាំខាង​មុខ​។ ពោល​គឺ ឥណ្ឌានិង​អាស៊ាន ត្រូវ​បង្កើនថែមទៀត​នូវកិច្ចសហប្រតិបត្តិ​ការ នយោបាយនិងសន្តិសុខដើម្បី​ធានាសន្តិភាព ស្ថិរភាព សំ​ដៅនាំ​មកនូវ ជោគជ័យនៃសេដ្ឋកិច្ចប្រកបដោយ និរន្តរភាព។

​មុននោះ ក្នុងបទសន្ទរកថានៅកិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេសឥណ្ដា លោក​ស្រី Sushma Swaraj បានសង្កត់​ធ្ងន់​ថា សន្នីសីទ Delhi លើកទី៨នេះ នឹង នាំមក​នូវគ្រឹះ​ស្ថាន​គ្រប់​ជ្រុង​ជ្រោយ​សម្រាប់​អ្នក​តាក់​តែង​គោល​នយោ​បាយ​ ថ្នាក់ដឹកនាំសហគ្រាស​និងអ្នកប្រាជ្ញរបស់ឥណ្ឌានិងអាស៊ាន ពិភាក្សា​និង​នាំ ចេញ​នូវសំណើរ​ជាច្រើន​អំពី​បែប​ផែនដោះស្រាយរាល់ការប្រឈមមុខ សំដៅ នាំមកផល​ប្រយោជន៍​សម្រាប់ភាគីទាំងពីរ។

​បន្ទាប់ពីកិច្ចប្រជុំពោលខាងលើ អនុរដ្ឋមន្ត្រីការបទេសវៀតណាម លោក​Le Hoai Trung បាន​ជួប​សន្ទាន​ទ្វេភាគី​ជាមួយ​រដ្ឋមន្ត្រីការបរទេស ឥណ្ឌា Swajai។​ មុននោះលោក Le Hoai Trung ក៏បាន​ជួប​សន្ទនា​ជាមួយ​អនុរដ្ឋ​មន្ត្រី​ការ​បរទេស​​ឥណ្ឌា ទទួលបន្ទុកប្រទេសលោកខាងកើត Anil Wadhwa ផងដែរ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ